ព្រឹតិ្តការណ៍ថ្មីៗ

ហួសថ្លែង អ្នក​បេីក​រថយន្ដ​ធុន​ធ្ងន់​ដឹកកុងទីន័រ១២នាក់ ប្រើប្រាស់គ្រឿងញៀន!

11 ខែ មុន 125 តូ សុផល

ខេ​ត្ត​ព្រះ​សី​ហនុ៖ លោក​ឧត្តម​សេនីយ៍ត្រី​ស៊ុន​ សុផាត​ស្នងការ​រងទទួល​ផែន​ប្រឆាំង​បទល្មើស​ បានឲ្យដឹង​ថាៈ​ ដោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​ ​ឯកឧត្តម​យន្ត​ មីន​ អភិបាល​ខេត្ត​ព្រះសីហនុ​ និង​ការ​ណែនាំ​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ ជួន ណា​រិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ​ ដឹកនាំ​ ដោយលោកវរសេនីយ៍ទោ​ សួស សីលា​ នាយ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការជាមួយកម្លាំងអធិការ​ដ្ឋាន​នគរបាល​ស្រុកព្រៃនប់​ បានចុះ​ត្រួត​ពិនិត្យ​ អ្នក​បេីក​រថយន្ដ​ធុន​ធ្ងន់​ដឹកកុងតឺន័រ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអូរ​ចំណារ​ ឃុំអូរឧញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ដេីម្បី​ធ្វេី​តេស្ត​ទឹកនោម​រក​មេីល​សារធាតុ​ញៀន​។ 

ជា​លទ្ធផល​ បាន​ត្រួត​ពិនិត្យ​ធ្វើតេស្ត​ តៃកុងឡានចំនួន ១២៨នាក់ លទ្ធផលវិជ្ជមានចំនួន ១២នាក់។

អ្នក​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំង​១២នាក់​ សមត្ថកិច្ច​បានធ្វើការអប់រំ​ ធ្វេី​កិច្ចសន្យា​ឲ្យ​បញ្ឈប់ការប្រើប្រាស់សារធាតុញៀន ដោយអោយម្ចាស់ក្រុមហ៊ុនមកធានា។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!