ព្រឹតិ្តការណ៍ថ្មីៗ

រំលោភទៀតហើយ! បិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ យកគ្រឿងចក្រ ឈូសបំផ្លាញផលដំណាំ និងចាក់អាចម៍ដីចង់លុបផ្ទះពលរដ្ឋ

1 ឆ្នាំ មុន 153 តូ សុផល

https://www.facebook.com/tnn.com.kh/videos/725765407768690/

ឧត្ដរមានជ័យ៖ នៅថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០១៨នេះ អាជ្ញាធរក្រុងសំរោងបានទៅធ្វើការ បោះបង្គោលព្រំដី លំនៅដ្ឋានមួយកន្លែងដើម្បីរងចាំការដោះ រវាងជនរំលោភយក និងពលរដ្ឋជាម្ចាស់កម្មសិទ្ធដែលជាម្ចាស់ផ្ទះបានប្ដឹង ទៅអាជ្ញាធរក្រុងសំរោង នៅពេលដែល មានគ្រឿងចក្រជាច្រើនគ្រឿង មានបិទស្លាក ក្រសួងអភិវឌ្ឍន៍ជនបទ មកធ្វើសកម្មភាព ឈូសឆាយបំផ្លាញផលដំណាំដើមស្វាយធំៗអស់ជាង៣០ដើម និងចាក់អាចម៍ដីលុបផ្ទះបំបាត់ភស្តុតាងបំណងរំលោភយកដីពលរដ្ឋ ស្លូតត្រង់។

ប្រជាពលរដ្ឋរងគ្រោះ ដែលត្រូវបានគ្រឿងចក្រមានបិទស្លាកក្រសួង អភិឌ្ឍន៍ជនបទ  ឈួសឆាយបំផ្លាញផលដំណាំ និងរបស់របរផ្សេងៗបូករួមទាំងផ្ទះផងនោះ ឈ្មោះវណ ស៊ីមឹង ភេទ ប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដងទង់សង្កាត់កូនគ្រាលក្រុងសំរោងខេត្តឧត្តរមានជ័យ ដែលមានដីទំហ៊ុំ 4០×4០ម៉ែត ផ្ទះឈើទាមប្រក់សង្គស្សី។

បុរសជាម្ចាស់ផ្ទះ បានលើកឡើងថាដីនេះគាត់មករស់នៅជិត១០ឆ្នាំហើយ ពេលក្រុមយុវជន ស្មក្រ័ចិត្តរបស់សម្ដេចតេជោ សែន ចុះវាស់វែងធ្វើបណ្ណ័កម្មសិទ្ធជូន ត្រូវបាន លោក លឹម អូ អតីតមេភូមិជ្រឹងខាងកើត និងបក្សពួកជាង១០នាក់ នាំគ្នាមកធ្វើការ រារាំងប្រដាប់ដោយកាំបិតនិងប្រនង់មកធ្វើការរារាំង តែក្រោយមក ក្រុមយុវជន ករបានឃើញទិដ្ឋភាពរស់នៅនិងអាស្រ័យផលជាក់ស្ដែងបូករួមមានផ្ទះសំបែងផងនោះ ករមកធ្វើការវាស់វែងធ្វើបណ្ណ័កម្មសិទ្ធអោយ តែត្រូវបានឈ្មោះ លឹម អូ ប្ដឹងទាស់មិនអោយចេញបណ្ណ័កម្មសិទ្ធ បានតែបង្កាន់ដៃ។

រហូតមកដល់ពេលនេះ ដីឡើងថ្លៃ ឈ្មោះ លឹម អូ បានលក់អោយឈ្មួញ ដែល ជាអ្នកមានអំណាច បានយកគ្រឿងចក្របិទស្លាកក្រសួង អភិវឌ្ឍន៍ជនបទ មកឈូសកំទេចនិងចក្រអាចម៍ដី ទាំងបំពានតែម្ដង ទាំងដឹងថាដីមានទំនាស់។

ក្នុងនោះមានគ្រឿងចក្រជាច្រើនដូចជា ថយន្ដដឹកដី អេស្ការម៉ូទរ័ និងអាប៊ុល ដោយធ្វើសកម្មភាពបំពានយ៉ាងគឃ្លើនដោយគ្មានខ្លាចក្រែងចិត្តម្ចាស់កម្មសិទ្ធបន្តិចឡើយ។

បុរសជាម្ចាស់កម្មសិទ្ធដែលបានរស់នៅនិងអាស្រ័យផលជាក់ស្ដែង បានបន្ដរអោយដឹងថា ឈ្មោះលឹម អូ ដែលជាអតីត មេភូមិជ្រឹងខាងកើតរូបនេះ ខ្លួនឯងជាមេភូមិ កន្លែងណាករដើរចង្អុលថាជាដីរបស់ខ្លួន ដែ ពេលក្រុមយុវជនស្មក្រ័ចិត្តរបស់សម្ដេចតេជោហ៊ុន សែន ចុះវាស់វែងប្រជាពលរដ្ឋត្រូវបាន បុគ្គល លឹម អូ បានដើប្ដឹងទាស់មកលើពលរដ្ឋខ្លួនឯងចំនួន ៤៦គ្រួសារ។

ដោយប្រជាពលរដ្ឋបានដាក់ពាក្យសុំជួយអន្តរាគមន៍ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តឧត្ដរមានជ័យ តែត្រូវបានបរាជ័យ ដោយគ្មាននាក់ណាជួយរកដំណោះស្រាយជូនដល់ពួកគាត់ទាំង៤៦គ្រួរសារនោះទេ ព្រោះគាត់ថាជាបក្សពួកឈ្មោះ លឹម អូ ស៊ូទុកអោយពលរដ្ឋស្លាប់យកដីចែកគ្នា។ រហូតមកដល់និងពេលនេះរឿងកាន់តែរីកធំឡើងៗដូចជុំងឺមហារីក។

ដោយអ្នកមានអំណាចចូលដៃចូលជើងនិងជនខិលខូចបំពានយកដីពលរដ្ឋក្រីក្រដែលរស់នៅនិងអាស្រ័យផលជាក់ស្ដែង។

លោក លឹម អូ អតីតមេភូមិជ្រឹងខាងកើត បានអោយដឹងថាដីដែលលោកប្ដឹងទាស់ជាច្រើនផ្លង់លោកនិងយកធ្វើជាកម្មសិទ្ធវិញទាំងអស់ ហើយដីដែលកំពុងតែមានទំនាស់នេះលោក ករយកវិញដែហើយលោកបានលក់អោយអ្នកមានអំណាចរួចរាល់ហើយដែ ហើយលោកចេញអោយ ថ្លៃខូចខាត ចំនួនមួយពាន់ដុល្លារ តែម្ចាស់ដីរស់នៅជាក់ស្ដែងទាមទារមួយម៉ែត្រ  បីរយដុល្លារ នៅក្នុងទហំដី40×40 ម៉ែត្រ។ តែរឿងនេះរហូតមកទល់និងពេលនេះ មិនទាន់មានការឯកភាពពីភាគគីណាមួយឡើយ ក្នុងការសម្របសម្រួល គ្នានោះ ដោយ៖ ប៉ែន នួន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ