ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កា​ត់​ចោ​ម​ចៅ​១​ ​ចុះ​ពិ​និ​ត្យផ្ទាល់ការដាក់ប្រព័ន្ធលូ ​ក្រោ​យ​ជី​ក​ប្រ​ឡា​យ​ជិ​ត​១​គី​ឡូ​ម៉ែ​ត្រ​

1 ឆ្នាំ មុន 175 តូ សុផល

​ភ្នំពេញ ៖ ក្រោយពីការជីកស្តារប្រឡាយជិត១គីឡូដើម្បីបញ្ជៀសការលិចលង់ទឹកស្អុយក្នុងភូមិទួល​ពង្ររួចមក នៅរសៀលថ្ងៃទី៧ខែកញ្ញា នេះ បងប្អូនប្រជាពលរដ្ឋបានមូលគ្នា ​ជាមួ​យអាជ្ញាធរសង្កាត់ចោ​​មចៅ១ ដឹកនាំដោ​យលោក កង វង ចៅសង្កាត់ចោមចៅ១ បាន ចាប់ផ្តើមដាក់ប្រព័ន្ធលូ​ ឱ្យមានរបៀបរៀបរយឡើងវិញ ទៅតាមសំណូមពររបស់បងប្អូនក្នុងភូមិនេះ។​

​​​​​​​​​សូមបញ្ជាក់ផងដែរថា ដោយមើលឃើញពីភាពលិចលង់ដោយទឹកស្អុយនៅពេលមានភ្លៀងធ្លាក់ម្តងៗ​ បង្កឱ្យលិចផ្លូវ នៃការស្ទះប្រព័ន្ធប្រឡាយបង្ហូរទឹកនោះ លោក កង វង ចៅសង្កាត់​ចោមចៅ១ ដឹកនាំកម្លាំងក្រោ​ម​ឱវាទ​ទៅចុះ ដាក់គ្រឿងចក្រ កាយប្រឡាយប្រវែងជិត១០០០ម៉ែត្រ ​រំដោះទឹក នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោ​ធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីរំដោះទឹកពីការលិចលង់ទឹកស្អុយមកលើដងផ្លូវ។​ហើយការចុះ កាយប្រឡាយខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃពុធ១០រោជ ខែស្រា​ពណ៌ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ។

​បើតាមលោក កង វង ចៅ​​​​​​​​​​​​​​​​​​​​​​​​ស​​​​​​​​​​​​​​​​​​​​​​​ង្កាត់ចោមចៅ១ បានមានប្រសាសន៍ថា ការដែលលោកដាក់គ្រឿងចក្រចុះមកស្តាប្រឡាយបង្ហូរទឹក​ស្អុយប្រវែងជិត១០០០ម៉ែត្រនៅក្នុងភូមិនេះ ក៏​ដោយសារតែលោកបានមើលឃើញពីភាពទុក្ខលំបាករបស់បងប្អូន នៅគ្រាដែលទឹកលិចម្តងៗ ។ ហេតុនេះហើយលោកក៏​សម្រេចចិត្ត ចំណាយថវិការផ្ទាល់ខ្លួនរបស់លោក​ជាង១០០០ដូល្លារ ជួលដាក់គ្រឿងចក្រចុះមកស្តា​រប្រឡាយនេះឱ្យជ្រៅឡើងវិញ ដោយកន្ល​ងមកប្រឡាយនេះមានលក្ខណៈរាក់ ​និងពោរពេញដោយសំរាមផងដែរ។

​លោកចៅសង្កាត់រូបនេះបានបញ្ជាក់ថា ក្រោយពីការស្ដា​រប្រឡាយនេះហើយ លោកនឹ​ងដា​ក់ប្រព័ន្ធលូប​ង្ហូ​រទឹកនៅតាមមុខផ្ទះបងប្អូនប្រជាពលរដ្ឋ បង្ហរមក​ចូលក្នុ​ងប្រឡាយ ជៀសវាងបងប្អូនបង្ហូរទឹកពា​ស់​វាលពាស់​កាល ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ការរស់នៅស្អាត អនា​ម័យស្អាត ។

​លោក កង វង ចៅសង្កាត់ចោមចៅ១ ក៏​បានបញ្ជាក់ផងដែរថា ចំពោះដីដែលស​ល់ពីការ កាយ​ស្តាយប្រឡាយនេះ យើងបាន​​ដឹកយកទៅចាក់បំពេញនៅផ្លូវផ្សេង​ៗដែល​មានទឹកដក់​គ្រលុកធំៗ ងាយស្រួលឱ្យបងប្អូនធ្វើដំណើរទៅមកបាន​ស្រួល។

ជាមួយគ្នានេះលោកចៅសង្កាត់ចោមចៅ១ក៏​បានអំពាវដល់បងប្អូនដែលរស់នៅសងខាងប្រឡាយសូម​ កុំ​បោះចោល​សំរាមទៅក្នុងប្រឡាយ បង្ក​ឱ្យស្ទះចរន្តទឹ​កហូ​រ ​។​ ត្រូវទុកដាក់សំរាមឱ្យមានត្រឹមត្រូវ ឱ្យក្រុមហ៊ុនសិនទ្រីប្រមូលដឹកយក​ទៅ​បោះចោល ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ