ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែង​ កញ្ញា ណាក់​ ស្រីណា​ ចេញមុខលាតត្រដាងថាការវាយប្រហារ​ ម្ចាស់ផលិតកម្ម​ មហាហង្ស​ ជារឿងយល់ច្រឡំ​ គ្មានការពិត

11 ខែ មុន 158 តូ សុផល

ភ្នំពេញ ៖​ ជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល​ ក្រោយពី តារាសម្តែង​ កញ្ញា​ ណាក់​ ស្រីណា​ បានបង្ហោះសារ​ លាតត្រដាងការពិតថា​

រឿងរ៉ាវចម្រូងចម្រាស់​ រវាងនាង​ និងលោក​ អ៊ិន​ សុភិន​ ទាក់ទងទៅនិងអ្វីដែលនាងបង្ហោះលើបណ្តាញសង្គម​ គឺមិនមែនជាការពិតទេ​ រឿងកន្លងមកគឺជារឿងយល់ច្រឡំ​ និងសុំទោសដល់លោកផងដែរ។

តាមរយៈសារដែល​ តារាស្រី​ កញ្ញា​ ណាក់​ ស្រីណា​ បង្ហោះបានសរសេរថា​ “ដោយសារតែមានការយល់ច្រលំទាំងសងខាងរវាងនាងខ្ញុំនិងក្រុមហ៊ុនមហាហង្សកន្លងមកដែលបណ្តាលអោយ​ មានការប្រើប្រាស់ពាក្យពេជន៍មិនសមរម្យនិងប៉ះពាល់​ ដល់ក្រុមហ៊ុនមហាហង្ស ដូច្នេះក្នុងពេលនេះនាងខ្ញុំសូមទោសលោកអគ្គនាយក និង ផលិតកម្មមហាហង្សផងដែរ​ ចំពោះការប្រើពាក្យពេជន៍មិនសមរម្យដោយប្រការណាមួយ ដែលធ្វើអោយមានការប៉ះពាល់ដល់លោកនិងផលិតកម្មរបស់លោក។ ហើយនាងខ្ញុំក៏សូមគោរពអរគុណលោកអគ្គនាយកផងដែរ ដែលលោកព្រមផ្តល់ដំណោះស្រាយយ៉ាងប្រសើរជូនខ្ញុំ”។

បើតាមពាក្យសម្តី​ ដែលតារាស្រីរូបនេះបង្ហោះ​ គឺមានន័យថា​ រឿងកន្លងត្រឹមតែជាការយល់ច្រឡំ​ ក៏ពិតមែន​ តែរឿងរ៉ាវកន្លងមក​ ធ្វើឲ្យប៉ះពាល់កិត្តិយសបុគ្គលខ្លាំង។ ហើយអ្វីដែលតារាស្រីរូបនេះធ្វើ​ ក៏អាចជាគំរូមួយសម្រាប់អ្នកសិល្បៈដទៃផងដែរ​ មុនពេលចេញមុខវាយប្រហារគេ​ ជាសាធារណៈ​ គួណាស់​ស្វែងយល់កាត​រពិតអោយច្បាស់សិន​ ជៀសវាងមានបញ្ហាធំនិងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះគេ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!