ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលស្រុករតនះមណ្ឌលឃាត់ខ្លួនជនសង្ស័យ២នាក់ពីបទជួញដូរនិងប្រើប្រាស់ថ្នាំញៀន

11 ខែ មុន 655 តូ សុផល

បាត់ដំបង៖លោកវរះសេនីយ៍ត្រី ផាន់ ឡុង អធិការស្រុករតនះមណ្ឌល ស្តីទី និងលោកអនុសេនីយ៍ឈុន រុន នាយរងផ្នែកប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបជនសង្ស័យបានចំនួន២នាក់រួមទាំងថ្នាំញៀនតាមភាពជាក់ស្តែង។

ជនសង្ស័យទាំងពីរឈ្មោះ៖១-ទី សុខណា ភេទប្រុស អាយុ១៨ឆ្នាំ ២-មឿត ឌឿន ភេទប្រុស អាយុ៤១ឆ្នាំ អ្នកទាំងត្រូវកម្លាំងនគរបាលឃាត់ខ្លួនបានក្បែរវិទ្យាល័យស្តៅសន្តិភាព កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម្សៅក្រាមពណ៌សថ្លា ៤ថង់ ទូរស័ព្ទដៃ ២គ្រឿង ម៉ូតូ ទំនើបMSX ពណ៌ស១គ្រឿង និងសម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើត្រូវកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនះមណ្ឌលបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្ត៕ដោយសុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!