ព្រឹតិ្តការណ៍ថ្មីៗ

ថៅកែរត់បាត់ កម្មកររោងចក្រជាង៥០០នាក់ ដង្ហែរក្បួន សម្រុកឆ្ពោះទៅរដ្ឋសភា ទាមទារដំណោះស្រាយ

2 ខែ មុន 283 តូ សុផល

ភ្នំពេញ ៖ អតីតកម្មកររោងចក្រ ជីម លី ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ

ប្រមាណជាង៥០០នាក់ ក្នុងចំណោមកម្មករសរុបចំនួន២៥០០នាក់ ប្រមូលផ្តុំគ្នា នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ លើដងផ្លូវជាតិលេខ៤ មុខអគ្គបញ្ជាការកងទ័ពជើងគោក ដើម្បីដង្ហែរក្បួនទៅរដ្ឋសភា ទាមទារឲ្យជួយរកដំណោះស្រាយ ក្រោយពីរោងចក្រ ត្រូវបានចប់កុងត្រាជួលទីតាំង នឹងត្រូវផ្លាស់ប្តូរទីតាំងថ្មី ដោយមិនបានទូទាត់លុយ អត្ថប្រយោជន៍ផ្សេងៗ លុយបំណាច់ឆ្នាំ ។

ការតវ៉ារបស់កម្មកររោងចក្រ អស់រយៈពេលជិត១ខែមកហើយ នៅតែមិនដាច់ស្រេច ទើបនៅព្រឹកថ្ងៃទី០៧ ខែកញ្ញា នេះកម្មករ ប្រមូលផ្តុំគ្នាដង្ហែរក្បួនឆ្ពោះទៅ រដ្ឋសភា ។

តាមកម្មករបានឲ្យដឹងថា រោងចក្រខាងលើ ក្រោយពីប្តូរទីតាំង ប្តូរឈ្មោះរោងចក្រ ជីម លី ឲ្យទៅជា រោងចក្រ ឈ្មោះ ជី ជី តែខាងក្រុមហ៊ុនមិនទាន់បានទូទាត់លុយអត្ថប្រយោជន៍ ជូនកម្មករនៅឡើយ ធ្វើឲ្យកម្មករ២៥០០នាក់មិនសុខចិត្ត នាំគ្នាតវ៉ាទាមទារ រកលុយបំណាច់ឆ្នាំ និងលុយអត្ថប្រយោជន៍ផ្សេងៗ ។

ក្បួនដង្ហែររបស់កម្មករ ជាង៥០០នាក់ ត្រូវបាន អាជ្ញាធរខណ្ឌពោធិសែនជ័យ ក្រោមការសម្របសម្រួលពីល៩ក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិសែនជ័យ កម្លាំងហៅឃាត់ ក្បួនរថយន្តសាកសួរ តែត្រូវបានក្រុមកម្មករទាំងនោះ នាំគ្នាចុះដើរថ្មើរជើងបន្តទៀត គោលដៅឆ្ពោះទៅរដ្ឋសភា ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ