ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខចុះកាត់ផ្លាកផ្ទាំងពាណិជ្ជកម្ម អាជីវកម្មសងរំលោភលើចិញ្ចើមផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី

3 ខែ មុន 117 តូ សុផល

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខដាក់កម្លាំងចុះរៀបចំសណ្តាន់ធ្នាប់ របៀបរៀបរយនៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានកាត់ផ្លាក ផ្ទាំងផ្សាយពាណិជ្ជកម្ម និងកាត់ផ្លាកយីហោអាជីវកម្មដែលសង់រំលោភលើចិញ្ចើមផ្លូវសាធារណៈ បណ្តាលអោយបាត់សោភ័ណ្ឌភាព បានចំនួន ១០ផ្ទាំង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីមិនអនុវត្តតាមការចុះណែនាំរបស់អាជ្ញាធរខណ្ឌ ដែលតម្រូវអោយរុះរើចេញពីចិញ្ចើមផ្លូវសាធារណ:កន្លងមក ។

ជាមួយនេះ រដ្ឋបាលខណ្ឌសែនសុខសូមអំពាវនាវដល់ បណ្តារក្រុមហ៊ុន ម្ចាស់អាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋមេត្តាសហការចូលរួមជាមួយអាជ្ញាធរ ដោយបញ្ឈប់ការលើកផ្លាក ផ្ទាំងពាណិជ្ជកម្ម ផ្លាកយីហោអាជីវកម្ម រំលោភលើចិញ្ចើមផ្លូវធ្វើអោយប៉ះពាល់របៀបរៀបរយសាធារណៈ និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!