ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់ធនាគារកណ្តាលក្រុង ប្រមូលលុយ ជាង១០ម៉ឺនដុល្លារ ហាក់គ្មានពន្លឺ!

1 សប្តាហ៍ មុន 527 តូ សុផល

ភ្នំពេញ​៖​  ​ជាង២សប្តាហ៍បានកន្លងទៅយ៉ាងឆាប់រហ័សបំផុតជុំវិញករណីនៃអំពើប្លន់ប្រដាប់អាវុធ នៅ ធនាគារ​ អ​ អេ​ច​ ប៊ី​ (RHB) ឥណ្ឌូ​ឆៃ​ណាតែសមត្ថកិច្ចមិនវែកមុខ ឬចាប់ខ្លួន ក្រុមចោប្លន់នោះបានសូម្បីតែម្នាក់។

គួររំលឹកផងដែរថា កាលពី​ព្រឹកថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១១​នឹង​៤៧​នាទី​ ក្រុម​ចោរប្លន់​ដែល​មាន​គ្នា​ប្រហែល​៦​នាក់​ប្រដាប់​ដោយ​កាំភ្លើង​បាន​ចូល​ប្លន់​ធនាគារ​ អ​ អេ​ច​ ប៊ី​ ឥណ្ឌូ​ឆៃ​ណា នៅ​ចំណុច​ធនាគា​ អ​ អេ​ច​ ប៊ី​ ឥណ្ឌូ​ឆៃ​ណា​ សាខា​ម៉ៅ​សេ​ទុង​ អាគារ​លេខ​២១៨​ ផ្លូវ​ម៉ៅ​សេ​ទុង​ ក្រុម​១០​ ភូមិ​២​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​ប្រភពពីលោក​វរសេនីយ៍ទោ​ កុយ​ ខាន់​ណា​រិ​ទ្ធ​ អធិការរង​នគរបាល​ខណ្ឌចំការមន​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ចំនួន​ប្រហែល​០៦​នាក់​ ស្លៀកពាក់​ស៊ី​វិល​ ពាក់មួក​សុ​វត្ថ​ភាព​ ប្រដាប់​ដោយ​អាវុធ​ខ្លី​ប្រហែល​០៤​ដើម​ មិន​ស្គាល​ល​ម៉ាក់​ជិះ​មូ​តូ​០៣​គ្រឿង​ ម៉ាក​អ៊ិ​ច​សាយ​ទ័​រ​ ពណ៌​ខៀវ​លាយ​ខ្មៅ​ នឹង​ពណ៌​ទឹកក្រូច​លា​យស​ គ្មាន​ស្ល​លា​កល​លេខ​ នឹង​មួយ​គ្រឿង​ទៀត​ ម៉ាក​វ៉េវ​ ពណ៌​ក្រហម​លាយ​ខ្មៅ​ មិន​ស្គាល់​ស្លាក​លេខ​។

​ជន​រង​គ្រោះ​ ឈ្មោះ​ សុក​ សុ​ភេ​ង​ ភេទ​ប្រុស​ អាយុ​ ៣៦​ ឆ្នាំ​ ជនជាតិ​ខ្មែ​ ស្នាក់​នៅផ្ទះ​លេខ​ ២៣៧​ ផ្លូវ​៣៦៩​ភូមិ​ដើម​ម៉ាក់​ក្ល​លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​សម្ភារ​បាត់បង់ៈ​ សរុប​ទឹកប្រាក់​បាត់បង់​ជា​ដុល្លារ​ ចំនួន​ជាង​១០​ម៉ឺន​ដុល្លារ​ ពេល​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​បាន​ចេញ​មក​វិញ​ នាំ​គ្នា​ជិះ​ម៉ូ​ គេចខ្លួន​ទៅ​បាត់​អស់​។​

ក្រោយពីមានអំពើប្លន់ប្រដាប់អាវុធចូលប្លន់ធនាគារទាំងកណ្តាលថ្ងៃត្រង់ ​ក្នុងរាជធានីភ្នំពេញនៅថ្ងៃម្សិលមិញ​នោះរួចមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨នេះ បានបើកកិច្ចប្រជុំជាបន្ទាន់មួយ ដើម្បីទប់ស្កាត់ និងពិនិត្យបញ្ហាសន្ដិសុខឡើងវិញ ​។​

បើតាមកិច្ចប្រជុំបន្ទាន់នាព្រឹកនេះ ក៏មានការចូលរួមពីលោក នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានី និងអភិបាលខណ្ឌទាំង១២ផងដែរ នៅអគារសាលប្រជុំរដ្ឋបាលសាលារាជធានី។

ក្នុងឱកាសនោះ ​លោក ឃួង ស្រេង បានលើកឡើងថា នៅតាមបណ្តាខណ្ឌយើងត្រូវមានអ្នកប្រចាំបញ្ជា ក្នុងគោលដៅ ចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយ​​ជាយថាហេតុ ឲ្យបានទាន់ពេលបំផុត។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាលើកឡើងថា សមត្ថកិច្ចទាំងអស់​​មិនត្រូវបន្ទោសគ្នាទៅវិញមក ដាក់បន្ទុកលើកស្ថាប័នណាមួយនោះទេ គឺត្រូ​វរួមសហការគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ អាជីវករ ដែលប្រកបអាជីវកម្ម ក្នុងរាជធានីភ្នំពេញ ដែលជាកាតព្វកិច្ចរបស់យើងទាំងអស់ ដែលជាកងកម្លាំងមានសមត្ថកិច្ច ការពារសន្តិសុខជូនប្រជាពលរដ្ឋគ្រប់រូប។ ហើយជាមួយគ្នានេះអជ្ញាធរក៍បានសូមណូមពរដល់ម្ចាស់អាជីវកម្មក៍ត្រូវពង្រឹងសន្តិសុខ ឱ្យបានរឹងមាំបន្ថែមផងដែរ។

ទន្ទឹមនិងបទល្មើសចោរកម្ម លួច ឆក់ ប្លន់ កើតមានជាហូរហែរ ក្នុងមូលដ្ឋានខណ្ឌចំការមន លោក ព្រុំ សំខាន់ ដែល ជាអភិបាលខណ្ឌ លោក យិន សាន អធិការនគរបាលខណ្ឌ និង មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌចំការមន ហាក់គ្មានកំរើកដៃ បើកភ្នែកមើលការងារឡើយ សម្ងំយកតែសុខ ដេកចាំទទួលតែប្រយោជន៍ បើក្រឡេកភ្នែកមើលបន ល្បែងស៊ីសងគ្រប់ប្រភេទវិញរីកដុះដាលពេញបន្ទុកគ្មានបង្ក្រាបឡើយ។

ពលរដ្ឋសំណូមពរដល់ថ្នាក់លើជួយពិនិត្យមើលភាពអសកម្ម ដុះក្អែលកូនចៅ របស់ខ្លួនផង ដើម្បីអោយម្ចាស់ឆ្នោតបានសប្បាយចិត្ត និងមិនរស់នៅក្នុងភាពភ័យខ្លាច ក្រោមការដឹកនាំរបស់មន្ត្រីគ្រាប់ល្ពៅស្អុយមួយចំនួន។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ