ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនស្ត្រីចំណាស់ ១៣នាក់ ពេលកំពុងផ្តុំគ្នា លេងល្បែងស៊ីសង

11 ខែ មុន 170 តូ សុផល

ខេត្តក្រចេះ ៖ មនុស្សប្រុសស្រី ជិត ២០នាក់ ត្រូវកម្លាំង អាវុធហត្ថ ក្រុងក្រចេះ ហៅមកអប់រំ ណែនាំ ពេលកំពុង ប្រមូលផ្តុំគ្នា លេងល្បែងស៊ីសង កាលពីល្ងាច ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះឈើ មួយកន្លែង ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ។

លោក ផាត សុភក្រ័វាសនា មេបញ្ជាការ អាវុធហត្ថ ក្រុងក្រចេះ បានឲ្យដឹងថា កម្លាំងរបស់លោក បាននាំខ្លួន ស្ត្រីវ័យចំណាស់ ចំនួន ១៣នាក់ សុទ្ធតែអ្នករស់នៅ ក្រុងក្រចេះ មកអប់រំណែនាំ ដោយប្រមូល វត្ថុតាង ម៉ូតូចំនួន ៣គ្រឿង និងសម្ភារៈ ល្បែងស៊ីសង។ 

បច្ចុប្បន្ន​ស្រ្តីវ័យចំណាស់ ទាំង ១៣នាក់នោះ ត្រូវបានលោក កែវ សុជាតិ ព្រះរាជអាជ្ញា សាលាដំបូងខេត្តក្រចេះ ឲ្យវិលត្រឡប់ ទៅផ្ទះរៀងៗខ្លួន វិញហើយ បន្ទាប់ពីធ្វើកិច្ចសន្យា ឈប់លេង ល្បែងស៊ីសង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!