ព្រឹតិ្តការណ៍ថ្មីៗ

ខ្ចីទូរស័ព្ទតេមួយភ្លែត ភ្លេចខ្លួនយកទៅបាត់​ រត់មកដាក់ពាក្យបណ្ដឹង អោយសមត្ថកិច្ចចាប់​មក​ផ្តន្ទាទោស

1 សប្តាហ៍ មុន 86 តូ សុផល

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បានធ្វើដំណើរទៅប្តឹង សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ខណៈបុរសម្នាក់ជាអ្នកស្គាក់គ្នាបានសុំខ្ចីទូរស័ព្ទយកទៅតេ ពេលកំពុងលេងបាល់ ហើយក៏យកទៅបាត់ ។

ហេតុការណ៍​នេះបង្កការ​ភ្ញាក់ផ្អើល​កាល​វេ​ល​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន ដែល​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សាយ តិច​លាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ស្នាក់​នៅ​ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ មានស្រុក​កំណើត​នៅ​ភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ជនសង្ស័យ​មានឈ្មោះ ម៉ៅ ណូ​រ៉ា អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​រួបគាត់បានទៅ​លេង​បាល់ទាត់​នៅ​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន​ បន្ទាប់​មក​ក៏បានជួបជាមួយជនសង្ស័យ​ជា​មនុស្ស​ធ្លាប់​ស្គាល់គ្នា​ ។

បន្ទាប់មកជនសង្ស័យ​ខាងលើ​បាន​សុំ​ខ្ចី​ទូរស័ព្ទ​របស់គាត់​ ម៉ាក iPhone 7+ ពណ៌​ខ្មៅ ដោយប្រាប់ថា យកតេ​ទៅ​ប្រពន្ធ​របស់​គាត់​ ហើយ​បន្ទាប់​មក​ស្រាប់​តែ​កំពុង​លេង​បាល់ទាត់ ​ឃើញ​ជនសង្ស័យ​ខាងលើ​យក​ទូរស័ព្ទ​របស់​គាត់​ចេញ​ទៅ​បាត់ ក្រោយ​មក​ពួក​គាត់​បាន​នាំ​គ្នា​ដើរ​រក​ជនសង្ស័យ​ខាងលើ​ដែរ ប៉ុន្តែ​រក​មិនឃើញ​លុះ​ទៅ​រក​ដល់​ផ្ទះ​ក្រុម​គ្រួសារ​របស់​ជនសង្ស័យ​ថា មិនឃើញ ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​នាំ​គ្នា​ទៅ​ប្ដឹង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ ដើម្បីឲ្យ​សមត្ថកិច្ច​ទទួល​ដឹង​ឮ​អំពី​ជនសង្ស័យ​ខាងលើ​ដែល​យក​ទូរស័ព្ទ​របស់​គាត់ និង​តាម​ចាប់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ