ព្រឹតិ្តការណ៍ថ្មីៗ

លោក នូ ស៊ឹប កំពុងរស់នៅខ្វះខាតបានព្រឹកខ្វះល្ងាចនៅក្នុងបន្ទប់ជួល ទទួលជំនួយពីអគ្គនាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិក

11 ខែ មុន 94 តូ សុផល

ភ្នំពេញ៖ លោកជំទាវ វណ្ណ លុយ អគ្គនាយិការក្រុមហ៊ុនទឹកបរិសុទ្ធអេរ៉ូទិក បានយកអំណោយនឹងថវិការមួយចំនួន ទៅជួយលោក នូ ស៊ឹប តារាចម្រៀងជើងចាស់កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ព្រមទាំងខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ និងកំពុងសម្រាកនៅក្នុងបន្ទប់ជួលនៅម្ដុំភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយក្មួយ និងចៅ។

លោកជំទាវ វណ្ណ លុយ បានមានប្រសាសន៌ថា ដោយបានដឹងដំណឹងតាមរយ:បណ្តាញសង្គមហ្វេសប៊ុក ថាលោក នូ ស៊ឹប ដែលជាតារាល្បីច្រើនជំនាន់ កំពុងរងទុកវេទនាស្នាក់នៅផ្ទះជួលជាច្រើនឆ្នាំ ហើយថែមទាំងទទួលបន្តុកចិញ្ចឹមក្មួយ នឹងចៅកំព្រាដែលកំពុងមានជំងឺថែមទៀតផង ។លោកជំទាវបានបន្តរថានេះគឺជាទឹកចិត្តរបស់លោកជំទាវផ្ទាល់ ហើយលោកជំទាវនឹងនាំដំណឹងនេះទៅជម្រាបថ្នាក់ដឹកនាំកាកកបាទក្រហមកម្ពុជាដើម្បីអោយលោកទទួលបានជំនួយបន្ថែមទៀត។

លោកជំទាវ វណ្ណ លុយ បានសម្តែងនូវទឹកចិត្តអាណិតអាសូរដល់លោក នូ ស៊ឹប ដែលជាអ្នកចម្រៀងល្បីច្រើនជំនាន់ មិនគួរណាមានវាសនាមកស្នាក់នៅផ្ទះជួលតូចចង្អៀត ថែមទាំងគ្មានការងារធ្វើ ហើយមានជំងឺ នឹងវ័យជរា ប្រចាំកាយថែមទៀត។

លោក នូ ស៊ឹប បានគោរពថ្លែងអំណរគុណលោកជំទាវ វណណ លុយ ដែលបានជួយលោកក្មុងគ្រាដែលលោកកំពុងតែលំបាកខ្លាំង ហើយលោកបានរៀបរាប់ប្រាប់ថា បច្ចុប្បន្នលោកកំពុងតែមានជំងឺលើសឈាម និងមានដុះដុំសាច់ ដែលជម្ងឺនេះគឺធ្វើទុក្ខខ្លាំងនៅពេលដែលសម្ពាធឈាមឡើង និងតម្រូវឱ្យផឹកថ្នាំព្យបាលទៀងទាត់តាមវេជ្ជបញ្ជា។ លោកបាបន្ថែមទៀតថា សម្រាប់ការងារសិល្បៈរបស់លោកវិញ គឺគ្មាននរណាហៅលោកច្រៀងឡើយ គិតមកដល់ពេលនេះមានរយៈពេល១ឆ្នាំហើយ។ ចំពោះការដោះស្រាយជីវភាពប្រចាំថ្ងៃគឺ លោករស់នៅទៅតាមលទ្ធភាពបានព្រឹកខ្វះល្ងាច។

គួរបញ្ជាក់ផងដែរថា ខណៈពេលនេះ លោក នូ ស៊ឹប កំពុងតែអំពាវនាវដល់សប្បុរសជនទាំងឡាយ មេត្តាជួយឧបត្ថម្ភលោកជាថវិកាខ្លះដើម្បីសម្រួលក្នុងការព្យាបាលជំងឺ និងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ដោយសារតែលោកមានវ័យចំណាស់ទៅហើយ ដូច្នេះពិបាកក្នុងការស្វែងរកការងារធ្វើណាស់ គឺមានតែសប្បុរសជននេះហើយដែលជាអ្នកមានគុណរបស់លោក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!