ព្រឹតិ្តការណ៍ថ្មីៗ

មួយសប្តាហ៍នេះ កម្លាំងនគរបាលខេត្តព្រៃវែងបេីកប្រតិបត្តការបង្ក្រាបគ្រឿងញៀនបន្តបន្ទាប់

2 ឆ្នាំ មុន 4 តូ សុផល

ខេត្តព្រៃវែង ៖ គិតចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៦ កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីចែកចាយ និងរក្សាទុក គ្រឿងញៀនខុសច្បាប់បានចំនួន ៧ នាក់ លោកឧត្តមសេនីយ៍ត្រី ពេជ្រ សត្ថារត្ន័ ស្នងការរង និងជាប្រធានការិយាល័យកណ្តាល ប្រឆាំងបទល្មើសបានឲ្យដឹងថា ឆ្លងតាមការស្រាវជ្រាវ និងស៊ីបអង្កេតនិង យោងតាមបទបញ្ជា របស់ លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការ នគរបាលខេត្ត ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការ
ដ្ឋាននគរបាលខេត្តព្រៃវែង បានធ្វើការឃាតខ្លួនជនសង្ស័យ បានចំនួន ៧ នាក់ នៅស្រុកផ្សេងគ្នា ។
ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ១៥ និង ៣០នាទី ២ នាក់ ។
ការិយាល័យជំនាញបានប្រេីប្រាស់វិធានការ ញ៉ុះញ៉ង់បង្ក្រាបជាក់ស្តែងករណីចែកចាយនិង ចាត់ចែងអោយប្រេីប្រាស់ គ្រឿងញៀន ដោយខុសច្បាប់ដោយឃាត់ខ្លួនមនុស្ស ២ នាក់ ១ -ឈ្មោះទូច អុិច ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរមកម្មករ រស់នៅភូមិថ្កូវ ឃុំដំរីពួន ស្រុកស្វាយអន្ទរ មុខសញ្ញាចែកចាយគ្រឿងញៀន. ២ -ឈ្មោះ វង់ បូរិន ភេទ ប្រុស អាយុ២០ ឆ្នាំមុខរបរចិញ្ចឹមត្រីរស់នៅភូមិកងប្រដឺសឃុំដំរីពួនស្រុកស្វាយអន្ទរមុខសញ្ញាចាត់ចែងអោយប្រេីប្រាស់និងដកហូតម្ស៉ៅក្រាមពណ៏ស(ថ្នាំញៀន)ចំនួន១ កញ្ចប់ បច្ចុប្បន្នៈ ជនសង្ស័យខាងលើពុំទាន់ឆ្លេីយការលាក់ទុកថ្នាំរបស់ខ្លួននៅឡេីយទេ។
នៅថ្ងទី២០ ខែ ឧសភា ឆ្នាំ២០១៦វេលាម៉ោង ១៤ និង ៤០ នាទី កម្លាំងជំនាញយេីងចុះបង្ក្រាបជាក់ ស្តែង ករណី ចែកចាយដោយខុសច្បាប់នូវសារធាតុ ញៀន នៅចំណុច ខាងក្រោយ សាលាបឋមសិក្សាបាក់តាង ជិតប្រឡាយទឹក ស្ថិតនៅភូមិ បាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយ អន្ទរ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះឆ្លាំងធីភេទប្រុសអាយុ21រស់នៅ ភូមិ ស្ថិតនៅភូមិ បាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយ អន្ទរ ដកហូតវត្ថុតាង ម្ស៉ៅក្រាមពណ៌ស 01កញ្ចប់ ។
នៅថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០១៦ វេលាម៉ោង ១០ និង ៥០ នាទីកម្លាំងជំនាញប្រេីវិធានការញ៉ុះញ៉ង់បង្ក្រាបជាក់ ស្តែង ករណី ចែកចាយនិងប្រេីប្រាស់ដោយខុសច្បាប់នូវ សារ ញៀន នៅចំណុច ផ្ទះនាម រដ្ថាស្ថិតនៅភូមិ ២ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរកដោយឃាត់ខ្លួនជនសង្ស័យ ៣ នាក់គឺ ១- ឈ្មោះ នាម រដ្ថាភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ
ភូមិ ២ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍ ២-ឈ្មោះនាង រស្មី ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កម្មករ. ៣-ឈ្មោះសុខ ស្រស់ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ អ្នកទាំងពីរនាក់រស់នៅឃុំព្រែកខ្សាយក ស្រុកពាមរកនិងដកហូតវត្ថុតាង ម្ស៉ៅក្រាមពណ៌ស ៨ កញ្ចប់ និងសំភារះមួយចំនួន។
នៅថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៦វេលាម៉ោង១០ និង ៥០ នាទីត្រង់ចំនុចភូមិ ៣ ឃុំ ព្រែកខ្សាយ(ខ) ស្រុកពាមរក៏ កំលាំងអធិការដ្ឋាននគរបាលស្រុកពាមរក៏សហការជាមួយកងកំលាំងនគរបាលប៉ុស្តិរដ្ឋបាលព្រែកខ្សាយ(ខ)ល្បាតចល័តនៅ
ក្នុងភូមិសាស្ត្រក៏បានឃើញមុខសញ្ញាចែកចាយនិងប្រើប្រាស់គ្រឿងញៀនម្នាក់ឈ្មោះយ៉ាង យូ ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅស្នាក់បណ្តោះអាសន្នភូមិ កំពង់ចំលង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាលកំពង់ជិះកង់ ភ្លាមនោះសមត្ថកិច្ចយើងមានការសង្ស័យ បានហៅអោយឈប់ រួចហើយធ្វើការឆែកឆេរ ក៏បានរកឃើញម្ស៉ៅ ក្រាមពណ៏ស(ថ្នាំញៀន)ចំនួន0២ កញ្ចប់តូចដែលលាក់ទុកនៅក្នុងទូរសព្ទ៏ភ្លាមនោះសមត្ថកិច្ចយើងបាន ហៅមកប៉ុស្តិដើម្បីធ្វើការសាកសួរ រួមនិងវត្ថុតាង ថ្នាំញៀនចំនួន ២ កញ្ចប់តូច ទូរសព្ទ័ដៃម៉ាកណូគាចំនួន ១ គ្រឿង កូនកង់តួប្រុសចំនួន ១ គ្រឿង។ បច្ចប្បន្ន ជនសង្ស័យទាំងនាក់ ខាង ស្ថិតនៅការិយាល័យជំនាញ ធ្វើការសាកសួរ និងបំពេញសំណុំបែបបទ ទៅតាមនីតិវិធីច្បាប់ បញ្ជូនទៅសាលាដំបូង ៕ ដោយ ចាន់ សុធា

image image image image image image} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!