ព្រឹតិ្តការណ៍ថ្មីៗ

ចិនបាញ់ចិនប្រាវ រត់ប្រូច របួស៤នាក់ នៅភោជនីយ៍ដ្ឋាន ស៊ីហ៊ូ  ក្នុងក្រុងព្រះសីហនុ!

11 ខែ មុន 271 តូ សុផល

ខេត្តព្រះសីហនុ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៣០នាទី នៅភោជនីយ៍ដ្ឋាន ស៊ីហ៊ូ ស្ថិតនៅក្រុម៩ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានជនសង្ស័យចំនួន ០២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៍ក្រហម ស្លាកលេខប្រើស្កុតបិតពីលើ ពាក់មួកសុវត្ថិភាពពណ៍ខ្មៅ និងពាក់អាវរងារខ្មៅធំដៃវែងទាំងពីរនាក់ បានធ្វើសកម្មភាព ផ្ទុះអាវុធ (បាញ់គំរាម) ទៅលើជនរងគ្រោះជាជនជាតិចិន ០៤នាក់ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយហូបអាហារ បណ្តាលឲ្យរបួសជើងទាំង ០៤នាក់ រួចគេចខ្លួនបាត់ ។
ជនរងគ្រោះចំនួន ០៤នាក់
១-ឈ្មោះ ZHANG KUN ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។
២-ឈ្មោះ YANG HUAIHUN ប្រុស អាយុ ៤១ឆ្នាំ ជនជាតិចិន ត្រូវចំក្បាលជង្គង់ខាងស្តាំ ។
៣-ឈ្មោះ YANG JUN GING ប្រុស ២៧ឆ្នាំ ជនជាតិចិន ត្រូវចំចុងភ្លៅស្តាំ , និងដើមកំភួនជើងខាងឆ្វេង ។
៤-ឈ្មោះ LIU WEIMIN ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ត្រូវចំភ្លៅខាងស្តាំ ។
ជនរងគ្រោះទាំង ០៤នាក់ ស្នាក់នៅវិមានខ្សាច់មាស ចូលមកទេសចរណ៍ កាលពីថ្ងៃទី១៤.០៧.២០១៨ បានបញ្ជូនទៅព្យាបាលនៅគ្លីនិកសេតេ បច្ចុប្បន្នបានត្រឡប់ទៅប្រទេសចិនវិញហើយ ។
វត្ថុតាងបន្សល់នៅកន្លែងកើតហេតុ៖ សំបកគ្រាប់ ចំនួន ០៩ និងគ្រាប់មិនទាន់បាញ់ចំនួន ១ គ្រាប់ ។
ក្រោយកើតហេតុ ស្នងការដ្ឋាននគរបាលខេត្ត បានបង្កើតគណៈករណី មួយធ្វើការស៊ើបអង្កេតស្រាវជ្រាវជាបន្ទាន់ ដោយមានការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងឈានទៅបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបាន​​ នៅថ្ងៃទី០៥ កក្កដា ២០១៨ វេលាម៉ោង២២ និង៣០នាទី ។
ជនសង្ស័យ២នាក់៖
១-ឈ្មោះ REN HAI JUN ភេទប្រុស អាយុ ៤៦ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E០១១១៥៤៣៤ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ ។
២-ឈ្មោះ WU HAI ZHU ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E៩២១១១៩៨៥ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។
វត្ថុតាងចាប់យកមាន៖ កាំភ្លើងខ្លី២ដើម៖ ម៉ាកBERETAលេខG643652បង់១គ្រាប់២ និង ម៉ាកGIOCK 19លេខWBEN763បង់១គ្រាប់៣។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់បានឲ្យដឹងថា ពួកគេពិតជាបានធ្វើសកម្មភាពដោយប្រើភ្លើងខ្លី ០២ដើម បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន ព្រោះពួកគេខឹងនឹងជនរងគ្រោះដែលបាននិយាយប្រមាថមើល ងាយពួកគេ ថាពួគេជាមនុស្សដើរមិនត្រង់ផ្លូវ ដើរវាចៗបែបនេះមិនមែនជាមនុស្សល្អ ពេលដែលពួកគេទៅផឹកនៅក្នុងក្លឹបមួយកន្លែងដែលនៅផ្លូវ ឧតុនិយម កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៨ ទើបនៅថ្ងៃកើតហេតុពួកគេបាញ់ទៅលើជនរងគ្រោះតែម្តង ។ ចំពោះកាំភ្លើងរូបគេបានទិញពីជនមិនស្គាល់មុខ ក្នុង ១ដើមតម្លៃ ៣,៨០០ដុល្លារ ហើយពេលធ្វើសកម្មភាពរួច ពួកគេបានយកទៅកប់នៅក្នុងដីស្ថិតនៅក្រុម២២ភូមិ៣សង្កាត់៣ក្រុងព្រះសីហនុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!