ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរលួចម៉ូតូចំម៉ូតូដាក់GPS ជាប់ខ្នោះសមត្ថកិច្ចចឹងកុំចេះតែហ៊ាន

2 ខែ មុន 73 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោឃាត់ខ្លួនក្រោយពេលធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដាបុីត Honda beatនៅចំនុចក្នុងបុរីពិភពថ្មីផ្លូវបេតុងផ្ទះលេខ៦Eoភូមិសំបួរសង្កាត់ដង្កោខណ្ឌដង្កោ
ក្រោយពីរបាត់ភ្លៀមម្នាស់ម៉ូតូបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោពេលទទួលពាក្យបណ្តឹងពីជនរងគ្រោះដែលជាម្ចាស់ម៉ូតូរួចកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោបានបើកការស្រាវជ្រាវដោយមានម៉តូមានការភ្ជាប់ប្រពន្ធ័GPSផងដែរនោះងាយស្រួលដល់កម្លាំងជំនាញបើកការស្រាវជ្រាវស្វែងរកម៉ូតូជនរងគ្រោះនិងបក្ខពួកជនសង្ស័យ។
លុះនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០៥ខែកញ្ញឆ្នាំ២០១៨កម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៤នាក់នៅចំនុចភូមិតាឡីសង្កាត់ដង្កោខណ្ឌដង្កោ។
សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលជាម្ចាស់ម៉ូតូខាងលើ៖ឈ្មោះឆោមកក្កដាភេទប្រុសអាយុ២៩ឆ្នាំមុខរបរមន្ត្រីនគរបាលស្នាក់នៅចំនុចចោរលួចម៉ូតូរបស់គាត់ខាងលើ
ចំណែកជនសង្ស័យទាំង៤នាក់ខាងលើមានឈ្មោះ៖ទី០១៖ចាន់ណារិនភេទស្រីអាយុ១៨ឆ្នាំមុខរបរម៉ាស្សា
ទី០២៖ឈ្មោះឃុន សិទ្ធណារ៉ាភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ
ទី០៣៖ឈ្មោះសយ សំបុត្រភេទប្រុសអាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ
និងទី០៤៖ឈ្មោះចាន់រស្មីអាយុ៣០ឆ្នាំមុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង៤នាក់ខាងលើត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី។

 

 

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ