ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំសាមញ្ញ លើកទី៥២ របស់ក្រុមប្រឹក្សាខេត្តកំពត អាណត្តិទី២

1 ឆ្នាំ មុន 87 តូ សុផល

ខេត្តកំពត៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានដឹកនាំគណ:អភិបាលខេត្ត ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ម៉េងហ៊ួរ ប្រធានក្រុមប្រឹក្សាខេត្ត។ ក្នុងកិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកនាយករដ្ឋបាលខេត្តស្តីទី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប ៦៦នាក់។ កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖

១. ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខេត្ត
៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ និងអនុម័តលើសេចក្តីណែនាំស្តីពីការកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ២០១៩-២០២០ របស់រដ្ឋបាលខេត្ត
៦. បញ្ហាផ្សេងៗ៖
-ការចូលរួមមតិរបស់អង្គប្រជុំ
-ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទ និងទីកន្លែងកិច្ចប្រជុំសាមញ្ញលើកទី៥៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ