ព្រឹតិ្តការណ៍ថ្មីៗ

ចាប់ខ្លួនជន​ដៃដល់ដែល​បង្ក​ហិង្សា​ដោយ​ចេតនា បណ្តាល​ឲ្យស្លាប់​ជន​រង​គ្រោះ

1 ឆ្នាំ មុន 106 តូ សុផល

បាត់ដំបង៖ នៅថ្ងៃពុធ ១០រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយអនុវត្ត​នូវបទបញ្ជា​របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច.សុខុន ស្នងការនៃ​ស្នងការដ្ឋាន​នគរបាលខេត្ត​បាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត.វណ្ណនី ស្នងការរង​ទទួលផែន​ព្រហ្មទណ្ឌ បានដឹកនាំ​កម្លាំងនគរបាល​ជំនាញក្នុង​ផែនចូលរួម​ជាមួយកម្លាំង​នគរបាលនៃ​អធិការដ្ឋាននគរបាល​ក្រុងបាត់ដំបង ស្រុកឯកភ្នំ និងដោយមាន​ការសម្របសម្រួល​លើនីតិវិធី​ពីលោក នួន.សាន ព្រះរាជអាជ្ញាអមសាលាដំបូង​ខេត្តបាត់ដំបង​ផងនោះ ជនដៃដល់​ក្នុងអំពើហិង្សា​ប្រើប្រាស់​ដុំថ្មវាយ​ទៅលើជន​រងគ្រោះនិ​ងបណ្តាលឲ្យ​ស្លាប់បាត់បង់​ជីវិតម្នាក់​ត្រូវបានឃាត់​ខ្លួននោះគឺឈ្មោះ ចាន់.សុហេង ភេទប្រុស អាយុ ២៤ឆ្នាំ មានស្រុក​កំណើតនៅខេត្តកោះកុង មកស្នាក់នៅ​បណ្តោះអាសន្ន ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនរង​គ្រោះដែល​ស្លាប់បាត់បង់​ជីវិតឈ្មោះ ធឿន.មករា ហៅ ស៊ុយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់ខ្លួន​ចាប់តាំងពី​រាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ដោយមិន​មានក្រុមគ្រួសារ​បានដឹង​ពីដំណឹង​អ្វីទាំងអស់ រហូតដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទីព្រឹក ប្រជាពលរដ្ឋ​នៅស្រុកឯក​ភ្នំបានប្រទះឃើញ​សាកសពបុរស​ម្នាក់អណ្តែតក្នុង​ទឹកស្ទឹងសង្កែ ឃើញដូច្នេះ​ទើបប្រជាពលរដ្ឋ​រាយការណ៍ពត៌មាន​នេះជូននគរបាល​ស្រុកឯកភ្នំ ក្រោយធ្វើការ​ស្រង់សាកសព​ចេញពីក្នុង​ទឹកស្ទឹងមក ពិនិត្យលើរាង​កាយសាកសព​ឃើញមានស្លាក​ស្នាមរបួសដែល​នាំទៅដល់ការវាយ​តម្លៃអំពីស្ថានភាព​ដែលមានអំពើហិង្សា​ណាមួយដែលប​ង្កឡើងចំពោះ​សាកសពបុរស​រូបនេះ ។

ផ្តើមចេញ​ពីរូបភាពសាកសព​នេះទើបក្រុម​គ្រួសាររបស់​សពបានដឹង ហើយបាន​បង្ហាញប្រាប់ស​មត្ថកិច្ចថាសា​កសពមានឈ្មោះ ធឿន.មករា ហៅ ស៊ុយ ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ត្រូវបានបាត់​ខ្លួនចាប់តាំង​ពីរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ រហូតមកដោយ​មិនដឹងមូលហេតុ ។ 

នៅពេលទទួលបាន​ពត៌មានបែបនេះ​នគរបាលបាន​ប្រើប្រាស់វិធាន​ការជំនាញធ្វើការ​ស្រាវជ្រាវស៊ើប​អង្កេតរហូត​ដល់រសៀលថ្ងៃទី០៥ ខែកញ្ញ ឆ្នាំ២០១៨​ដដែលនេះពោល​គឺត្រឹមតែរយៈពេល​០៤ម៉ោង​ប៉ុណ្ណោះ ក្រោយពេលសា​កសពស្រង់​ចេញពីទឹក​នគរបាលបាន​វែកមុខជន​ដៃដល់ក្នុង​ការប្រើហិង្សា​បណ្តាលឲ្យជ​នរងគ្រោះឈ្មោះ ធឿន.មករា ហៅ ស៊ុយ បាត់បង់ជីវិត​មកទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចជនដៃដល់​ឈ្មោះ ចាន់.សុហេង បានឆ្លើយ​សារភាពថា​នៅរាត្រីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងអំឡុងយប់ជ្រៅ​រំលងអាធ្រាតុ​ខ្លួននិងជន​រងគ្រោះមានជម្លោះ​ជាមួយគ្នា​ក្នុងពេល​ផឹកស៊ី រហូតខ្លន​ប្រើប្រាស់ដុំថ្មវាយ​ទៅលើជន​រងគ្រោះ​បណ្តាលឲ្យ​ធ្លាក់ចូល​ក្នុងទឹកស្ទឹង​សង្កែហើយ​បន្ទាប់មក​ក៏លិចចូល​ក្នុងទឹក​ស្ទឹងបាត់ទៅ ក្រោយពី​ធ្វើសកម្មភាព​ហើយខ្លួន​ក៏សំងំធ្វើ​ហាក់មិន​បានដឹង​រឿងអ្វីទាំងអ​ស់រហូត​ដល់ពេល​ដែលសមត្ថកិច្ច​នគរបាល​ធ្វើការ​ឃាត់ខ្លួន ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ចជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង ដើម្បីចាត់​ការបន្ត​តាមនីតិវិធី​ច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ