ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចតាមដីកាចៅក្រម

2 សប្តាហ៍ មុន 47 តូ សុផល

ខេត្តកណ្តាល៖  នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១០.៣០នាទី នៅចំណុចភូមិត្រយ៉ឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ផ្នែកនគរបាលនគរបាលយុត្តិធម៌ស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលពើក បានស្រាវជ្រាវបង្រ្កាបចាប់ខ្លួនតាមដីកា បានចំនួន ម្នាក់ 

 ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា  ជនសង្ស័យម្នាក់មានឈ្មោះ សុង​ ផល្លា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំនៅ ភូមិត្រយ៉ឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ត្រូវបានឃាត់ខ្លួនតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ.១៨១ដក.បចខ/១៣ចុះថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៣ របស់លោក សុិន វិរះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្តាល។

តាមដីកាលេខ៥៤៤ ដកបចខ/១៤ចុះថ្ងៃទី៧តុលាឆ្នាំ២០១៤របស់លោក ឆែវិវឌ្ឍនះ ចៅក្រមជំនុំ  ជម្រះសាលាដំបូងខេត្តកណ្តាល  ជនសង្ស័យត្រូវចោទពីបទ៖ អំពើលួច ហេតុការនេះបានកើតឡើងនៅភូមិថ្លើក ឃុំពើក ស្រុកអង្គស្នួល  ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែឆ្នូ ឆ្នាំ ២០១១ ។

បច្ចុប្បន្នជករណីនេះសមត្ថកិច្ចជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ