ព្រឹតិ្តការណ៍ថ្មីៗ

សាហាវណាស់ ! បុរសម្នាក់ត្រូវគេសម្លាប់ចងស្លាប់ចងដៃជើងនិងរុំមុខ ភ្ជាប់ថ្មជើងឆ័ត្រទម្លាក់ចូលទឹកទន្លេ

2 ខែ មុន 403 តូ សុផល

កណ្តាល ៖ មានការភ្ញាក់ផ្អើលនិងរន្ធត់យ៉ាងខ្លាំង នៅគ្រាដែល បុរសម្នាក់ត្រូវបានឃាតករមិនស្គាល់មុខ សម្លាប់យ៉ាងសាហាវ ដោយចងស្លាកសេក និងយកនីឡុងចងផ្អោបនិងថ្មជលងឆ័ត្រ រួចទម្លាក់ចូលទឹកទន្លេ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា សាកសពត្រូវបាន អ្នកភូមិប្រទះឃេីញអណ្តែតទឹក ចំណុចក្នុងទឹកបឹងទទួលតាមុិច ខាងលិចភូមិ ព្រែកលោក ចម្ងាយ ៥.០០ម៉ែត្រ ជាប់ព្រំប្រទល់ ដីខេត្ត តាកែវ ស្ថិតនៅក្នុង ភូមិ ព្រែកលោក ឃុំ ព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល វេលាម៉ោង ៩និង២០ នាទីយប់ ថ្ងៃទី០៤ ខែ កញ្ញា ឆ្នាំ ២០១៨។

មន្ត្រីប៉ូលិសបានអោយដឹងថា ជនរងគ្រោះ
មិនទាន់ស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុ ប្រហែល ជាង ៣០ឆ្នាំ សម្បុរស កំពស់ ១,៨០ម៉ែត្រ ស្លៀកខោ ខូវប៊យជេីងវែងពណ៌ទឹកប៊ិច ខ្សែក្រវ៉ាត់ពណ៌ សូកូឡា ក្បាលខ្សែក្រវ៉ាត់ មានអក្សរ G A ខោលីអូរក្នុងពណ៌ខៀវ ម៉ាក STAMAN ពាក់អាវក្រណាត់ផ្កា ដៃវែងពណ៌ក្រម៉ៅ សក់ខ្លីអង្គោះ មានរោមទ្រូង រោមខ្នង និងរោមពុកចង្កា ធ្មេញល្អិត ធ្មេញខាងលេីផ្នែកខាងឆ្វេង មានដាំត្បូងពណ៌ស នៅកដៃខាងឆ្វេងមានពាក់កងដៃ (សាលូ)ក្រណាត់ យឺតពណ៌ខ្មៅ មានអក្សរម៉ាក ddidas ។

មន្ត្រីប៉ូលិសបញ្ជាក់ថា មុនកើតហេតុ គឺយោងតាមសេចក្ដី រាយការណ៍របស់ប្រជាពលរដ្ឋ នៅភូមិ ព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំខេត្តកណ្តាល បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៦ល្ងាច ពួកគាត់បានឃេីញសាកសពមនុស្សអណ្តែតនៅក្នុងទឹកបឹង ចំណុចទួលតាមុិច ខាងលិចភូមិព្រែកលោក ចម្ងាយប្រហែល៥.០០០ម៉ែត្រ ជិតព្រំប្រទល់ដីខេត្តតាកែវ ស្ថិតក្នុងភូមិ ព្រែកលោក ឃុំព្រែកស្តីស្រុកកោះធំ ខេត្តកណ្តាល ។ ហើយក្រោយពីទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក បានចុះសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកស្តី ស្វែងរកសាកសព តាមការរាយការណ៍ របស់ប្រជាពលរដ្ឋ រហូតដល់ម៉ោង២១.២១នាទី ថ្ងៃដដែលទេីបប្រទះឃេីញសាកសព ហើយ រង់ចាំ មន្ត្រីជំនាញការិយាល័យ ខេត្ត ចុះធ្វេីការពិនិត្យសាកសព ។

លុះដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលម៉ោង៩ព្រឹក មន្ត្រីជំនាញខេត្ត បានសហការជាមួយ ជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រូពេទ្យ និងអាជ្ញធមូលដ្ឋាន បានចុះទៅដល់កន្លែងប្រទះឃេីញសាកសព ដេីម្បីធ្វេីការពិនិត្យសាកសព ។

មន្ត្រីប៉ូលិសបញ្ជាក់ថា សាកសពត្រូវបានយកពីកន្លែងប្រទះឃេីញ យកមក ទីទួលដេីម្បីធ្វេីការពិនិត្យ ហើយការពិនិត្យឃើញថាជនរងគ្រោះមានសភាពហេីម របកស្បែក ពិបាកក្នុងការពិនិត្យ ។

សាកសពត្រូវបានរុំខ្សែនីឡុងពណ៌សចំនួន ៨ ជុំ ប្រវែង១២,៥០ ម៉ែត្រ ទំហំ១៦មីលីម៉ែត្រ បត់ខ្លួនមកមុខ ជង្គង់ទាំង២ ទល់និងចង្កា ដៃចងកដៃទាំង២ មកក្រោយ ដោយខ្សែនីឡុងពណ៌ស ទំហំ២០មីលីម៉ែត្រ ប្រវែង១២០សង់ទីម៉ែត្រ និងខ្លួនមានចងសណ្តូនដុំថ្មបេតុង (ជេីងឆ័ត្រ)រាង
បួនជ្រុង មានអក្សរ KHB និងមានដងដែកបំពង់ទីប ហើយថ្លឹងលើជញ្ជីងសរុប ទម្ងន់ ៣៦គីឡូក្រាម ។

ការពិនិត្យ ផ្នែកក្បាល ជនរងគ្រោះ មានពាក់ស្រោមមុខក្រណាត់យឺតពណ៌ខ្មៅ និងមានក្រម៉ាពោះគោ ពណ៌ក្រហមគ្របមុខ នៅលេីថ្ងាសខាងស្តាំ មានស្នាមរបួសទំហំ ០១ស.ម ជម្រៅ ដល់លលាដ៍ក្បាល កទន់បង្វិលបាន ផ្នែកមាត់ធ្មេញខាំអណ្តាត ។ ផ្នែកដងខ្លួននិង អាវៈយវៈ ពុំមានស្លាកស្នាម អ្វីគួរឲ្យកត់សម្គាល់ឡេីយ ។

ឆ្លងតាមការពិនិត្យលេីសាសព របស់មន្ត្រីជំនាញនិងលោកគ្រូពេទ្យ គណៈកម្មការចំរុះ បានធ្វើ សេចក្ដី សន្និដ្ឋានថា ករណីនេះ ជា ករណី ឃាតកម្ម ។

ក្រោយពី ពិនិត្យចប់សព្វគ្រប់ និងយោងតាមរដូវ ទឹកឡើង ហេីយនៅភូមិសាស្រ្តស្រុកកោះធំ ពុំមានទីទួលសុវត្ថិភាពដេីម្បីបញ្ចុះសាកសពនោះ សមត្ថកិច្ច រួមជាមួយ អាជ្ញាធរមូលដ្ឋានបានសំរេចដឹកសាកសពយកទៅបញ្ចុះ រក្សាទុកនៅ ទួលតានូយ ស្ថិតនៅក្នុងភូមិបានកាម ឃុំបាន កាម ស្រុកព្រៃកប្បាស ខេត្តតាកែវដេីម្បីប្រកាសរក អត្តសញ្ញាណ ជនរងគ្រោះ និង ស្វែងរកក្រុមគ្រួសារ សាច់ញាតិ និងរង់ចាំក្រុមគ្រួសារសព មកធ្វើការទាក់ទង ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ