ព្រឹតិ្តការណ៍ថ្មីៗ

យកកូនប្រពន្ធចុងមកលេង ម្តាយក្មេកឃើញ ផ្ទុះជម្លោះពាក្យសម្តី បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេច!

1 ឆ្នាំ មុន 138 តូ សុផល

ខេត្តកណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើឲ្យខូចខាតដោយចេតនា កាលពីថ្ងៃអង្គារ ០៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក២៥៦២
ត្រូវនឹងថ្ងៃ០៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

សមត្ថកិច្ចប្រាប់អោយដឹងថា ជនរងគ្រោះ ឈ្មោះ អ៊ូ អន ភេទស្រី អាយុឆ្នាំ៦២ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅសព្វថ្ងៃភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ ប្រាក់ រិទ្ធ ហៅ ងោ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង.ទីលំនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ។

សម្ភារ:ខូចខាតរួមមាន៖ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក គុប ចាស់ ពណ៍ទឹកប៊ិច ខូចខាតទាំងស្រុង ពាងទឹក ចំនួន ០៤ និង ម៉ាស៊ីនដេរ ចំនួន០១គ្រឿង។
ប្រភពប្រាប់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ ជនសង្ស័យ បានទៅយកកូនប្រពន្ធចុង ដែលរស់នៅខេត្តពោធិសាត់ មកលេងនៅផ្ទះរបស់ខ្លួននៅកន្លែងកើតហេតុ លុះដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រពន្ធចុង ឈ្មោះ ណាន សុភាព អាយុ២២ឆ្នាំ បានមកយកកូនរបស់ខ្លួនវិញ នៅផ្ទះរបស់ជនសង្ស័យ ពេលនោះម្តាយក្មេករបស់ជនសង្ស័យបានឃើញដូច្នេះ ខឹងក៏មានទំនាស់ពាក្យសំដីជេរបញ្ចោរឈ្លោះប្រកែកគ្នាទៅវិញទៅមក ក្នុងខណះនោះជនសង្ស័យ បានយកដំបងឫស្សី និង ញញួរដែកវាយបំផ្លាញពាងទឹករបស់ខ្លួននិងម៉ូតូ ម៉ាកគុបជ្រុងរបស់ជនរងគ្រោះ បណ្តាលឲ្យខូចខាត។ នៅថ្ងៃខែឆ្នាំ កើតហេតុខាងលើ ជនសង្ស័យ បានដោះបំផ្លាញម៉ាស៊ីនដេរ របស់ខ្លួនបំរុងយកទៅលក់ ក្នុងពេលនោះ ជនរងគ្រោះ និង ជនសង្ស័យ មានទំនាស់ពាក្យសំដីគ្នាជេរបញ្ចោរគ្នាទៅវិញទៅមកម្ដងទៀត បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងប្តឹងទៅលើជនសង្ស័យអំពីរឿងហេតុខាងលើ រួចមកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឈ្វាំង បានទៅនាំខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីធ្វើការសាកសួរចាត់ការតាមនីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ