ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃួង ស្រេង ៖ អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុងមូលដ្ឋាន​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​បម្រើបងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​ឱ្យអស់​ពី​លទ្ធភាព និង​ទាន់​ពេល​វេលា

1 ឆ្នាំ មុន 229 តូ សុផល

ភ្នំពេញ៖ “​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ក្នុងមូលដ្ឋាន​ទាំងអស់​ត្រូវ​បំពេញ​កាតព្វកិច្ច​ក្នុង​ការ​បម្រើបងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានីភ្នំពេញ​ឱ្យអស់​ពី​លទ្ធភាព និង​ទាន់​ពេល​វេលា ទាំង​ការ​ងារផ្ដល់​ប្លង់​កម្មសិទ្ធិ​ដែលបានចុះ​បញ្ជី​លក្ខណៈ​ជាប្រព័ន្ធ ទាំងការ​ងារអត្រានុកូលដ្ឋាន ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ សៀវភៅ​គ្រួសារ​ សៀវភៅ​ស្នាក់​នៅ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​មរណភាព​ជាដើម…។ យុទ្ធនាការនេះប្រើរយៈពេល៣ខែគិតពីថ្ងៃប្រជុំនេះទៅ។ ”
ប្រសាសន៍ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំ​ស្ដីពី​ការ​ផ្ដល់​សេវាជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​នៅ​ក្នុងរាជធានី​ភ្នំពេញ នារសៀល​ថ្ងៃ​ពុធ ១០រោច ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ នៅសាលារាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ