ព្រឹតិ្តការណ៍ថ្មីៗ

តារាជើងចាស់ សរ កេសរ៉ា នាំកុនខ្មែរទៅបញ្ចាំងនៅអាមេរិក

1 ឆ្នាំ មុន 150 តូ សុផល

ភ្នំពេញ ៖ អ្នកស្រី សរ កេសរ៉ា ដែលជាតារាសម្តែងជើងចាស់ និងជាម្ចាស់ផលិតកម្មផងនោះ បានចាកចេញពីស្រុកកំណើតជាថ្មីម្តងទៀតទៅកាន់ប្រទេសអាមេរិក ដោយអ្នកស្រីនឹងនាំយកភាពយន្តខ្មែរ ទៅដាក់បញ្ចាំងនៅលើទឹកដីអាមេរិក ដើម្បីលើកស្ទួយវិសាលភាពកុនខ្មែរឱ្យកាន់តែល្អជាងមុន កាលពីយប់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៨។

ការធ្វើដំណើរលើកនេះរបស់អ្នកស្រីបាននាំយកស្នាដៃភាពយន្តខ្មែរ និង ភាពរីកចម្រើនរបស់ភាពយន្តខ្មែរ ទៅបង្ហាញតាមរោងកុន ឬ ប្រជាពលរដ្ឋខ្មែរនៅប្រទេសអាមេរិក ដែលសរបញ្ជាក់ពីការបង្ហាញពីទង្វើការស្រលាញ់សិល្បៈ ផ្នែកភាពយន្ត និងលើកកម្ពស់សិល្បៈខ្មែរ។

អ្នកស្រី សរ កេសរ៉ា បានប្រាប់ថា អ្នកស្រីរួមជាមួយផលិតករ និងក្រុមការងារនិងធ្វើដំណើរទៅអាមេរិកដើម្បីយកកុនខ្មែរទៅ ចាក់ឲ្យបងប្អូនខ្មែររស់នៅឯនាយសមុទ្របានឃើញ និងសរបញ្ជាក់ពីភាពរីកចម្រើនកុនខ្មែរនាពេលបច្ចុប្បន្ន។

ទោះបីជាវ័យច្រើនក៏ដោយ តារាសម្តែងរូបនេះក៏បានបង្ហាញបានបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលអ្នកស្រីបង្ហាញមហិច្ឆិតា ដឹកនាំយកភាពយន្តខ្មែរទៅ បង្ហាញនៅក្រៅប្រទេស ទោះបីជាកម្មវិធីមួយចំនួន តម្រូវឲ្យអ្នកស្រីចំណាយថវិកាផ្ទាល់ខ្លួន ក៏អ្នកស្រីមិនរអ៊ូបើកចិត្តធ្វើដោយមិនរុញរា គោលបំណងតែមួយគឺចង់នាំ ភាពយន្តខ្មែរទៅលើឆាកអន្តរជាតិ និងដើម្បីឲ្យបរទេសស្គាល់ស្នាដៃនិងការសម្តែង របស់តារាខ្មែរ កាន់តែច្រើនថែមទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ