ព្រឹតិ្តការណ៍ថ្មីៗ

លោក កង វង ​ចៅ​សង្កា​ត់​ចោ​ម​ចៅ​១​ ​ចំ​ណាយ​ថ​វិ​កា​រ​​ផ្ទា​ល់​ខ្លួ​ន​ជា​៤លា​ន​រៀ​ល​ស្តា​រប្រ​​ឡា​យ​ជិ​ត​១​គី​ឡូ​ម៉ែ​ត្រ​ ​

11 ខែ មុន 463 តូ សុផល

https://www.facebook.com/tnn.com.kh/videos/265326644105276/

ភ្នំពេញ ៖ ដោយមើលឃើញពីភាពលិចលង់ដោយទឹកស្អុយនៅ​ពេលមានភ្លៀងធ្លាក់ម្តងៗ បង្កឱ្យលិច​ផ្លូ​វ នៃការស្ទះប្រព័ន្ធប្រឡាយប​ង្ហូរ​ទឹកនោះ លោក​ ​​​​​​​​​​​​​​​​កង វង ចៅសង្កាត់ចោមចៅ១ ដឹកនាំក​ម្លាំងក្រោ​មឱវាទទៅចុះ ដាក់គ្រឿងចក្រ កាយប្រឡាយប្រវែងជិត១០០០ម៉ែត្រ រំដោះទឹក នៅភូមិទួលពង្រ សង្កាត់ចោ​មចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីរំដោះទឹកពីការលិចលង់ទឹកស្អុយមកលើដងផ្លូវ។

ការ​ចុះ ​កា​យ​​ប្រឡាយខាងលើនេះធ្វើឡើងនៅព្រឹកថ្ងៃពុធ១០រោជ ខែស្រាពណ៌ សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែ កញ្ញា ឆ្នាំ ២០១៨ នេះ។

​លោក កង វង ចៅសង្កាត់ចោមចៅ១ បានមានប្រសាសន៍ថា ការដែលលោកដាក់គ្រឿងចក្រចុះមកស្តារ​ប្រឡាយបង្ហូរទឹក​ស្អុយប្រវែងជិត១០០០ម៉ែត្រនៅក្នុងភូមិនេះ ក៏​ដោយសារតែលោកបានមើលឃើញពីភាពទុក្ខលំបាករបស់បងប្អូន នៅគ្រាដែលទឹកលិចម្តងៗ ។​ហេតុនេះហើយលោកក៏​សម្រេចចិត្ត ចំណាយថវិការផ្ទាល់ខ្លួនរបស់លោកជាង១០០០ដុ​ល្លារ ជួលដាក់គ្រឿងចក្រចុះមកស្តារប្រឡាយនេះឱ្យជ្រៅឡើងវិញ ដោយកន្លងមកប្រឡាយនេះមានលក្ខណៈរាក់ និងពោរពេញដោយសំរាមផងដែរ។

លោកចៅសង្កាត់រូបនេះបានបញ្ជាក់ថា ក្រោយពីការស្ដា​រប្រឡាយនេះហើយ លោកនឹ​ងដាក់ប្រព័ន្ធលូបង្ហូរទឹកនៅតាមមុខផ្ទះបងប្អូនប្រជាពលរដ្ឋ បង្ហូ​រមកចូលក្នុងប្រឡាយ ជៀសវាងបងប្អូនបង្ហូរទឹកពាស​វាលពាស​​កាល ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ការរស់នៅស្អាត អនាម័យស្អាត ។

លោក កង វង ចៅសង្កាត់ចោមចៅ១ ក៏​បានបញ្ជាក់ផងដែរថា ចំពោះដីដែលស​ល់ពីការ​កាយស្តារ​ប្រឡាយនេះ យើងបានដឹកយកទៅចាក់បំពេញនៅផ្លូវផ្សេងៗដែលមានទឹកដក់​ គ្រលុកធំៗ ងាយស្រួលឱ្យបងប្អូនធ្វើដំណើរទៅមកបានស្រួល។ ​

ជាមួយគ្នា​នេះ​លោ​កចៅសង្កាត់ចោមចៅ១​ក៏​បានអំពាវដល់បងប្អូនដែលរស់នៅសងខាង​ប្រឡាយ​នេះ កុំបោះចោលសំរាមទៅក្នុងប្រឡាយ បង្កឱ្យស្ទះចរន្តទឹកហូរ ​ត្រូវទុកដាក់សំរាមឱ្យបាន​ត្រឹមត្រូវ ដើម្បីឲ្យក្រុមហ៊ុនសិនទ្រីងាយស្រួល​ប្រមូលដឹកយកទៅចោល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!