ព្រឹតិ្តការណ៍ថ្មីៗ

ទឹកប្រាក់ជិត៦រយលានរៀលបានពីការផាកពិន័យរថយន្តដឹកលើសទម្ងន់២៤៣គ្រឿង

11 ខែ មុន 140 តូ សុផល

ភ្នំពេញ ៖ បើតាមមន្ត្រីក្រសួងសាធារណៈការបានបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០១៨ គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៤៣គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៥១,៦៥០,០០០ រៀល។

មន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៥ គ្រឿង គឺពី ២១៧ គ្រឿង ក្នុងខែកក្កដា មក ២៤៣ គ្រឿង ក្នុងខែសីហា ឆ្នាំ២០១៨ ។

ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៤១តោន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!