ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

11 ខែ មុន 68 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ អង្គារ ៩រោច ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨

វេលាម៉ោង១១ម៉៣០នាទី កម្លាំងនគរបាល ប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានធ្វើការល្បាត ពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់ចំណុចផ្លូវលំ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានឈ្មោះ ទួន តុលា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ មានជ័យ១ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ ។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន ០៩ កញ្ចប់ថង់តូច ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ទួន តុលា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាម នីតិវិធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!