ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌមានជ័យ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវលេខ២៧១

1 ឆ្នាំ មុន 120 តូ សុផល

ភ្នំពេញ៖ ដើម្បីបង្កា និងទប់ស្កាត់កុំឱ្យកើតមានបទល្មើសនៅក្នុងមូលដ្ឋាន ក៏ដូចជាបង្កើនភាពកក់ក្តៅដល់ប្រជាពលរដ្ឋផងនោះនៅថ្ងៃ អង្គារ ៩រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២  ត្រូវនឹងថ្ងៃទី០៤ កក្កដា ២០១៨ វេលាម៉ោង ១៩ និង៤៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចំនួន ២៦ នាក់ លោក វរសេនីយ៍ទោ ណិប វិបូ អធិការរង លោក វរសេនីយ៍ត្រី នូ ទូច អធិការរង លោក វរសេនីយ៍ត្រី គង់ គារ អធិការរង លោកអនុសេនីយ៍ឯក នួន ចាន់ អធិការរង និង លោកអនុសេនីយ៍ឯក ជឹម សុភ័ក្រ្ក អធិការរង ដោយមានការបញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ និង កម្លាំងសាលាសង្កាត់ ចាក់អង្រែលើ ចំនួន ៣០ នាក់ និង កម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំនួន ០៨ នាក់ (សរុប ៦៤នាក់)។

លោកអធិការបានបញ្ជាក់ថា ការដាក់កម្លាំងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចមុខឃ្លាំងដែកវេងហួត ផ្លូវ លេខ ២៧១ ភូមិ ៧ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

ជាលទ្ធផលត្រួតពិនិត្យបានយានយន្តឆ្លងកាត់ចំនួន ២៦៤ គ្រឿង ក្នុងនោះរថយន្តចំនួន ៨៧ គ្រឿង និង ម៉ូតូចំនួន ១៧៧ គ្រឿង ចំពោះអាវុធឆ្លងកាត់ គ្មាន ។ ការត្រួតពិនិត្យបាន បញ្ចប់នៅវេលា ម៉ោង២០និង៣០នាទីនាថ្ងៃដដែល ។

គួររំលឹកផងដែរថា សម្តេច ស ខេង ធ្លាប់បានក្រើនរម្លឹកដល់ អាជ្ញាធរភ្នំពេញ ត្រូវចេញត្រួតពិនិត្យ និងគ្រប់គ្រងអាវុធជាតិផ្ទុះឲ្យបានត្រឹមត្រូវតាមច្បាប់ជាធរមាន ដើម្បីប្រឆាំងបទល្មើសប្លន់ប្រដាប់អាវុធដែលបាន និងកំពុងកើតឡើងស្ទើររៀងរាល់ថ្ងៃ។

សម្តេចឧបនាយករដ្ឋមន្ត្រី បញ្ជាក់ជាកំហិតថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញដែលមានស្នងការនគរបាល និងកងរាជអាវុធហត្ថ ជាសេនាធិការ ត្រូវសហការជាមួយកម្លាំងជីវពលនៅមូលដ្ឋានរួមគ្នាត្រួតពិនិត្យបញ្ហាអាវុធជាតិផ្ទុះជាប្រចាំ ដើម្បីប្រឆាំងបទល្មើសនៃការប្រើប្រាស់អាវុធជាតិផ្ទុះដែលផ្ទុយពីច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ