ព្រឹតិ្តការណ៍ថ្មីៗ

អាជ្ញាធរខណ្ឌសែនសុខចុះរៀបចំសណ្តាប់ ធ្នាប់បណ្តោយផ្លូវលេខ២០០២ បន្ទាប់ពីចេញផ្សព្វផ្សាយលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវកន្លងមក

1 ឆ្នាំ មុន 102 តូ សុផល

ភ្នំពេញ៖ ដើម្បីអនុវត្តតាមតួនាទីភារកិច្ច និងការណែនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ហ៊ត គឹមនី នាយករងរដ្ឋបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យនៅតាមបណ្តាយផ្លូវលេខ២០០២ ចាប់ពីចំណុចផ្លូវលេខ២៧១ ដល់មហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់អូរបែកក្អម និងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានណែនាំដល់ប្រជាពលរដ្ឋជាអាជីវករដែលកំពុងប្រកបអាជីវកម្មអោយបញ្ឈប់ការដាក់តាំងលក់ដូរទំនិញ សម្ភារៈរំលោភលើចិញ្ចើមផ្លូវសាធារណៈបណ្តាលអោយប៉ះពាល់សណ្តាប់ធ្នាប់ របៀបរៀបរយសារធារណ: និងប៉ះពាល់ដល់អ្នកធ្វើចរាចរណ៍ទៅមកផងដែរ ។
សូមបញ្ជាក់ថា: កន្លងមក រដ្ឋបាលខណ្ឌសែនសុខបានចេញលិខិតជូនដំណឹងលេខ ១២៨ សជណ.អវិ ចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្តីពីការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមផ្លូវលេខ២០០២ ចាប់ពីផ្លូវលេខ២៧១ ដល់មហាវិថីសហព័ន្ធរុស្ស៊ី ដើម្បីអោយបងប្អូនអាជីវករបញ្ឈប់សកម្មភាពដាក់តាំងទំនិញ សម្ភារលក់ដូរ រំលោភលើចិញ្ចើមផ្លូវសាធារណ:ចាប់ពីថ្ងៃទទួលបានលិខិតជូនដំណឹងតទៅ ក្នុងករណីមិនអនុវត្តតាមការណែនាំនោះទេ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាលទៅតាមនីតិវិធីច្បាប់ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ