ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមចោរ៣នាក់ត្រូវនគរបាលវ៉ៃខ្នោះបន្ទាប់ពីឆក់កាបូបស្ត្រីជនជាតិអូស្ត្រាលីនៅសង្កាត់រតនះ

2 ខែ មុន 328 តូ សុផល

បាត់ដំបង៖កម្លាំងនគរបាលអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋានខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីឆក់កាបូបស្ត្រីជនជាតិអូស្ត្រាលីម្នាក់ឈ្មោះឡា អាន់ណា ភេទស្រី អាយុ៣៥ ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន។

ជនសង្ស័យបានធ្វើសកម្មភាពកាលពីយប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចភូមិសូភី២ សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បន្ទាប់ពីកាស្រាវជ្រាវអស់រយះពេល៣ថ្ងៃដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីត្រីជេត វណ្ណីស្នងការរង ទទួលផែនព្រហ្មទណ្ឌកំរិតស្រាលរហូតប្រម៉ាញ់បានក្រុមចោរឆក់ទាំង៣នាក់កាលល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨នៅក្នុងសង្កាត់រតនះឈ្មោះ៖១-គំនិត ថាដានូ ភេទប្រុស អាយុ២០ឆ្នាំ ២-ហឿត រី ភេទប្រុស អាយុ២៣ឆ្នាំ ៣-សំ រី ភេទប្រុស អាយុ២៣ឆ្នាំ កំពូលចោរទាំង៣រស់នៅសង្កាត់កើតហេតុខាងលើ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានគឺម៉ូតូម៉ាក CLICK ពណ៌ស១គ្រឿងរីឯទ្រព្យសម្បត្តិរបស់ស្រ្តីជនជាតិអូស្ត្រាលីរូបនោះត្រូវជនទាំងសុីចាយអស់ហើយ។

បច្ចុប្បន្នជនសង្ស័យទាំង៣ត្រូវបានក្រុមបង្ការ បង្ក្រាប បញ្ជូនទៅការិយាល័យជំនាញដើម្បីចាត់ការបន្តទៅតាមនិតិវិធី៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ