ព្រឹតិ្តការណ៍ថ្មីៗ

រដ្ឋបាលខណ្ឌសែនសុខដាក់កម្លាំងចុះស្តារកាយអណ្តូងលូ(រឺហ្គា) និងប្រព័ន្ធលូ នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ក្រោមការឧបត្ថម្ភពីរដ្ឋបាលរាជធានីភ្នំពេញ

11 ខែ មុន 151 តូ សុផល

ភ្នពេញ៖ក្រោមការយកចិត្តទុកដាក់ និងដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ លោក ម៉ូវ ម៉ានិត អភិបាល នៃគណៈអភិបាលសែនសុខបានចាត់មន្រ្តីដឹកនាំកម្លាំងចុះពិនិត្យ និងស្តារកាយសំរាមកាកសំណល់ផ្សេងៗក្នុងអណ្តូងលូ(រឺហ្គា) និងប្រព័ន្ធលូបង្ហូរទឹក នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជួយសម្រួលទឹកដែលលិចក្នុងតំបន់នោះអោយហូររំដោះបានទាន់ពេលវេលាផងដែរ ។

សូមបញ្ជាក់ថា: សកម្មភាពការងារកាយស្តារអណ្តូងលូ និងប្រព័ន្ធលូនៅតាមបណ្តោយផ្លូវលេខ១៩៨៦ នេះ រដ្ឋបាលខណ្ឌសែនសុខបានដាក់កម្លាំងកាយស្តាររយៈពេល ០៣ថ្ងៃកន្លងរួចមកហើយ និងបន្តដាក់កម្លាំងកាយស្តារនៅទីតាំងផ្លូវ វិថី សំខាន់ៗមួយចំនួន ដែលរងការលិចទឹក និងដក់ទឹក ជាបន្តបន្ទាប់ទៀត ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!