ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត២គ្រឿង បុកគ្នាក្រឡាប់ផ្ងារជេីងកណ្តាលផ្លូវ

2 ខែ មុន 131 តូ សុផល

ភ្នំពេញ៖ រថយន្តកូរេ ដឹកឈើមួយគ្រឿង និងរថយន្តបែនដឹកដីបើក លឿនបានជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយរថយន្តកូរ៉េក្រឡាប់បាស់ជើងនិងបណ្តាលអោយស្រី្តម្នាក់រងរបួស។

ហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨ស្ថិតនៅចំផ្លូវបំបែកជា៤ ផ្លូវ៥០ម៉ែត្រកែងនិងផ្លូវ៦០ម៉ែត្រភូមិព្រែកថ្លឹងសង្កាត់ជើងឯកខណ្ឌដង្កោ។

តាមសម្ថកិច្ចបានប្រាប់អោយដឹងថាមុនពេលកើតហេតុគេឃើញរថយន្តកូរេម៉ាkIAពណ៍សពាក់ស្លាកលេខឆ៣៤៦៨ភព២បើកពីលិចទៅកើតតាមបណ្តោយផ្លូវ៥០ម៉ែត្រលុះដល់ចំនុចផ្លូវបំបែកជាបួនក៏មានក៏មានរថយន្តបែនដឹកដីពាក់ស្លាកលេខខម3-0064បើកបរពីទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័បានជ្រុលទៅបុករថយន្នកូរេដឹកកំទេចឈើខាងលើបណ្តាលអោយក្រឡាប់ចាក់ឈើចោលពេញផ្លូវ និងអ្នករួមដំណើរក្នុងរថយន្តម្នាក់រងរបួសស្រាល។

ក្រោយយពេលកើតហេតុនគរបាលចរាចរណ៏បានចុះមកធ្វើការវាស់វែងនៅកន្លែងកើតហេតុហើយក៏បានស្ទូចយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយគ្នានៅពេលក្រោយ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ