ព្រឹតិ្តការណ៍ថ្មីៗ

កិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ភូមិ-សង្កាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ និងការងារផ្តល់សេវាបង់ពន្ធប្រថាប់ត្រាក្នុងមូលដ្ឋាន

2 ខែ មុន 136 តូ សុផល

នៅរសៀល ថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៤,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ភូមិ-សង្កាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ និងការងារផ្តល់សេវាបង់ពន្ធប្រថាប់ត្រាក្នុងមូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី លោក ម៉ុក ច័ន្ទករុណា អភិបាលរង លោក នាយករដ្ឋបាលខណ្ឌ លោកស្រី អធិការរងនគរបាលខណ្ឌ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យពាក់ព័ន្ធ លោក លោកស្រីចៅសង្កាត់ទាំង១១ និងលោក លោកស្រីមេភូមិទាំងអស់ក្នុងសង្កាត់ស្រះចក, វត្តភ្នំ និងសង្កាត់ចតុមុខផងដែរ ។

កិច្ចប្រជុំនេះ បានធ្វើការពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖

១-ការជម្រុញការសិក្សា និងការរៀបចំសំណុំបែបបទពាក់ព័ន្ធនឹងការកែសម្រួល និងកំណត់ព្រំប្រទល់រដ្ឋបាល ភូមិ-សង្កាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

២-ការងារផ្តល់សេវាសាធារណៈការបង់ពន្ធប្រថាប់ត្រា នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ។

៣-ការងារផ្សេងៗ ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សា ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាល ភូមិ-សង្កាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ និងការងារផ្តល់សេវាបង់ពន្ធប្រថាប់ត្រាក្នុងមូលដ្ឋាន នៅរសៀល ថ្ងៃដដែល វេលាម៉ោង ១៦,៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជួបជាមួយប្រតិភូ អគ្គាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យកំណត់ហេតុ ស្តីពីការធ្វើអធិការកិច្ចហិរញ្ញវត្ថុ នៅរដបាលខណ្ឌដូនពេញ ដោយមានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលខណ្ឌ និង លោក ប្រធានការិយាល័យចំណុះពាក់ព័ន្ធផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ