ព្រឹតិ្តការណ៍ថ្មីៗ

អ្នកទោស​៤០០​នាក់ ហែក​គុក ក្នុងពេល​ចលាចល​នៅ​រដ្ឋធានី Tripoli

2 សប្តាហ៍ មុន 201 តូ សុផល

TRIPOLI (Reuters) មន្ត្រី​តុលាការ​ម្នាក់​និយាយថា អ្នកទោស​ប្រហែល​៤០០​នាក់ បាន​រត់គេច​ខ្លួន​ចេញពី​ពន្ធនាគារ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស Libya ខណៈពេល​ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​សកម្មប្រយុទ្ធ​ដែលជា​គូ​សត្រូវ​នឹង​គ្នា​នៅ​ក្បែរ​នោះ ហើយ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​ដល់​ភាគី​សង្គ្រាម​ទាំង​អស់​ជួប​គ្នា​នៅ​ថ្ងៃ​អង្គារ៍​នេះ​។ មន្ត្រី​រូប​នេះ​និយាយ​ដោយ​អះអាង​ពី​សេចក្ដីថ្លែងការណ៍​មួយ​របស់​នគរបាល​យុត្តិធម៌ ដែល​បង្ហោះ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ថា អ្នកទោស​ទាំងនេះ​បាន​សម្រុក​ទម្លាយ​ទ្វារ​គុក Ain Zara ហើយ​ឆ្មាំ​គុក​មិន​អាច​បញ្ឈប់​ពួកគេ​បានឡើយ ។ លោក​ស្នើសុំ​មិន​បញ្ចេញ​អត្តសញ្ញាណ និង​ព័ត៌មាន​លម្អិត​បន្ថែមទៀត​ឡើយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ