ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់! ដាច់ខ្សែរ៉តនៅសំណង់​ កាស៊ីណូ​ Diamond Crown​ បណ្តាលឱ្យស្លាប់មនុស្សចំនួន​ ០២នាក់​ និងរបួសធ្ងន់​ ០៣នាក់

2 សប្តាហ៍ មុន 156 តូ សុផល

ប៉ៃលិន៖​ តាមសេចក្តីរាយការណ៍មកថា កាលពីវេលាម៉ោង​ ៧និង១៥នាទីព្រឹក ថ្ងៃអង្គារ​ ០៩រោច​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធិ​ស័ក​ ព.ស.២៥៦២ ត្រូវ ថ្ងៃទី០៤​ ខែកញ្ញា​ ឆ្នាំ២០១៨មានករណីដាច់ខ្សែរ៉តធ្លាក់​មកក្រោម​ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន​ ​០២នាក់​ និងរបួសធ្ងន់ចំនួន​ ០៣នាក់​។

សេចក្តីរាយការណ៍បញ្ជាក់ថា ហេតុការណ៍ដ៍រន្ធត់នេះ កើតឡើងនៅចំណុចការដ្ឋាន​សំណង់សណ្ឋាគារ​ Diamond Crown​ និងកាស៊ីណូ ស្ថិតក្នុងភូមិផ្សារព្រំ​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន។​

តាមអ្នកជើញហេតុការណ៍បញ្ជាក់ថា ហេតុការនេះបណ្តាលមកពីមេជាងសំណង់ខ្វះការប្រុងប្រយ័ត្ន​ ដោយខ្សែររ៉ត មានលក្ខណៈដាច់ថោយកន្លែងៗ ហើយមេការមិនព្រមដូរចេញនៅតែប្រើ ទើបបណ្តាលឱ្យដាក់ធ្លាក់កន្ត្រកយោងលើកម្មករតែម្តង។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី​ ក្រោយពីសមត្ថកិច្ចចុះពិនិត្យរួច ចំណែកជនរងគ្រោះរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីព្យាបាល​ និងសង្គ្រោះបន្ទាន់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ