ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវប្រជាពលរដ្ធចាប់ដៃគ្នាជាមួយសមត្ថកិច្ច ឡោមព័ទ្ធចាប់បានទាំងកណ្ដាលយប់!

2 សប្តាហ៍ មុន 157 តូ សុផល

រាជធានីភ្នំពេញ ៖ កិច្ចសហការប្រជាពលរដ្ឋនិងសមត្ថកិច្ចព័ទ្ធចាប់ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលធ្វើសកម្មភាពបម្រុងគាស់ផ្ទះអ្នកភូមិ ចៃដន្យ​មើលឃើញទាន់ ក៏ស្រែកថា ចោរៗ ក៏ធ្វើឲ្យជនសង្ស័យម្នាក់ភ័យរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្សល់​ទុក​ជនសង្ស័យម្នាក់ទៀត រត់ឡើងទៅលើដំបូលផ្ទះប្រជាពរដ្ឋហើយត្រូវចាប់បានវាយខ្នោះយកមកប៉ុស្ដិ៍នគរបាលច្បារអំពៅ២ដើម្បីសួរនាំ ។

ករណីនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅវេលាម៉ោង០១និង២០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែររោងចក្រដែកគោល ផ្លូវលំ ភូមិដើមព្រីង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ស្វាយ វិចិត្រ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ ឯជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួន មិនត្រូវបានស្គាល់ឈ្មោះឡើយ។

តាមសម្ដីអ្នកភូមិដែលនៅក្នុងហេតុការណ៍ខាងលើបានប្រាប់រៀបរាប់ថា ដំបូងឡើយ គេឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ចូលមកក្នុងភូមិ ដើម្បីគាស់ផ្ទះលួចយកទ្រព្យសម្បត្តិ តែពេលធ្វើសកម្មភាពគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ចៃដន្យ​មានប្រជាពលរដ្ឋលឺសំលេង ក៏ដើរទៅមើលឃើញទាន់ ក៏ស្រែកថា ចោរៗ ក៏ធ្វើឲ្យជនសង្ស័យម្នាក់ភ័យរត់ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោល បន្សល់​ទុក​ជនសង្ស័យម្នាក់ទៀត រត់ឡើងទៅលើដំបូលផ្ទះប្រជាពលរដ្ឋដើម្បីលាក់ខ្លួន បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយបានសហការជាមួយប្រជាពលរដ្ឋ ធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យខាងលើ អស់ពេលមួយសន្ទុះធំ ទើបរកឃើញជនសង្ស័យហើយឃាត់ខ្លួនបានប្រគល់អោយសមត្ថកិច្ចយកមកប៉ុស្ដិ៍នគរបាលច្បារអំពៅ២ ដើម្បីសួរនាំទាំងយប់តែម្ដង។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរងចាំកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ