ព្រឹតិ្តការណ៍ថ្មីៗ

ភ្ជង់ប្លន់យកម៉ូតូ ZOOMER-X បានសម្រេច ខណៈសមត្ថកិច្ចខណ្ឌដង្កោដេកលក់អស់!

2 ខែ មុន 312 តូ សុផល

ភ្នំពេញ៖ អសន្តិសុខក្នុងសង្គមបន្តកើតមាន ក្នុងខណ្ឌដង្កោ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាក់ស្តែង មានករណី ក្រុមជនសង្ស័យ ជិះម៉ូតូ៣គ្រឿងមានគ្នា៦ប្រដាប់ដោយដាវ បានធ្វើសកម្មភាពធាក់ម៉ូតូអោយដួលរួចដកដាវគំរាមកាប់ប្លន់យកម៉ូតូZOOMERXពីបុរសម្នាក់ បានសំរេចរួចជិះគេចខ្លួនបាត់ស្រមោលមិនខំខានដល់សមត្ថកិច្ច។

ហេតុកាណ៍កើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាតឈានចូលថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ចំនុចជិះស្ពានបាក់ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោរាជធានីភ្នំពេញ។

ប្រភពប្រាប់ថា ជនរងគ្រោះ ឈ្មោះយ៉ាង ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ មុខរប ចាក់បទភ្លេងខារ៉ាអូខេជិតកោះពេជ្រមាន ស្រុកកំណើត នៅភូមិចារ ឃុំកន្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះបានអោយ ដឹងថាមុនពេលកើតហេតុរូបគាត់ទើបតែចេញពីធ្វើការពីពីចាក់ភ្លេងខារ៉ាអូខេនៅជិតកោះពេជ្រដោយជិះម៉ូតូ ZOOMERXពណ័សលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1-FS7178ដោយជិះតាមបណ្ដោយផ្លូវជាតិលេខ២ពីកើតទៅលិចគោលបំណងត្រលប់ទៅវិញដងសពដង ស្រាប់មកដល់ចំនុចកើតហេតុខាងលើលេចជនសង្ស័យ១ក្រុម មកពីក្រោយជិះគៀបសងខាងហើយធ្វើសម្មភាពធាក់អោយដួលរួចដកដាវបំរុងកាប់ធ្វើអោយរូបគាត់ភ័យរត់ចោលម៉ូតូក៍ស្រែកថាចោរៗយករួចខ្លួនសិនដោយឃើញឱកាសល្អជនសង្ស័យទំាងនោះបានលើកម៉ូតូរបស់ខ្លួនជិះគេចខ្លួនដោយសុវត្តិភាពមិនខំខានដល់សមត្ថកិច្ចកំពុងសង្ងំដេកលង់លក់។

ក្រោយកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ព្រែកកំពឹសអោយសមត្ថកិច្ចជួយអន្តរាគមន៍។

សូមបញ្ជាក់ផងដែរក្រោយពីដាក់ពាក្យបណ្ដឹងរួចជនរងគ្រោះក៍បានរៀបចំឡើងជិះម៉ូតូត្រលប់ទៅផ្ទះវិញត្រូវបានអ្នកយកព័ត៍មានធ្វើការសាកសួរ និងថតរូបភាពស្រាប់លេច មេប៉ុស្តិ៍ម្នាក់ស្លៀកពាក់ស៊ីវិលទើបតែចេញដេកក្នុងប៉ុស្តិ៍ដើរមកត្រេងត្រាំងមិនបានសួរនាំនោះទេមកស្រែកជេទៅលើអ្នកសាព័ត៍មាយ៉ាងខ្លាំងៗយ៉ាងចាស់ដៃធ្វើក្រុមអ្នកព័ត៍មានមិនតប(ត)ដែររួចក៍នាំគ្នាជិះម៉ូតូចេញពីប៉ុស្តិ៍ព្រែកកំពឹសរៀងខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ