ព្រឹតិ្តការណ៍ថ្មីៗ

​លោក​ឧ​ក​ញ៉ា ​ឡេ​ង ​ណា​វ៉ា​ត្រា​ ​ផ្ត​ល់​កា​​ដូផ្លូ​វ​១​ខ្សែ​​ ត​​​​ម្លៃ​ជា​ង​១​០​ម៉ឺ​ន​ដុល្លា​​​​​​រ​​​ ​​​ជូន​អ្នកភូមិត្រពាំ​ងរំ​ចេ​ក​

1 ឆ្នាំ មុន 288 តូ សុផល

ភ្នំពេញ ​៖​ ម្ចាស់មុខ​ជំនួញ​ អចលនទ្រព្យ​ លោ​កឧកញ៉ាវ័យ​ក្មេង​​ ឡេង​ ណាវ៉ាត់ត្រា​ បានសម្រេចចាយទុនជាង១០ម៉ឺនដុល្លារ​ ធ្វើផ្លូវមួយខ្សែ​ ជាកាដូ​ដ៏​មានតម្លៃមួយទុកជូនប្រជាពលរដ្ឋ​ រស់នៅភូមិត្រពាំងរំចេក សង្កាត់ចោម​ចៅ១ ទុកប្រើប្រាប់ក្នុងការធ្វើចរាចរណ៍ទៅមកបានស្រួ​ល។

​ហើ​​យនៅរសៀលថ្ងៃនេះលោកឧកញ៉ាឡេងណាវ៉ាត្រា និងចៅសង្កាត់ចោមចៅ១​លោក កង វង រួមនិងមន្ត្រី​ពាក់ព័ន្ធ បានចុះពិនិត្យការស្ថាបនាផ្លូវបេតុងដែលក្រុមហ៊ុនកំពុង​តែដំណើ​រ​ការស្ថានោះ ដែលឧកញ៉ា​​ រូ​បនេះ​ បានចំណាយថវិកា​​ ១០ម៉ឺនដុល្លារ​​ ​ធ្វើផ្លូ​វមួយខ្សែ​ ​ ប្រវែ​ងជាង៥០០ម៉ែត្រ​ ទទឹង៦ម៉ែត្រ​ កំរាស់១​តឹកកន្លះ​ ធ្វើពីបេតុង ឆ្អឹ​​​​​​​​​​​​​​​​​​​​​ងដែក​ ស្ថិតនៅ​ ភូមិត្រពាំងរំចេក​ សង្កាត់ចោមចៅ១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទុកជាកាដូដ៏​មា​ន​ត​ម្លៃសម្រាប់បងប្អូនប្រើប្រាស់តរៀងទៅ។

​ក្នុងឱកាសនោះដែរចៅសង្កាត់ចោមចៅ១បានបញ្ជាក់ថា ផ្លូវបេតុងដែល​ជាកា​ដូ​របស់លោកឧកញ៉ាឡេងណាវ៉ាត្រា ​ផ្តល់ជាកាដូ​ជូនប្រជាពលរដ្ឋនេះ គឺស្ថាបនាដោ​យប្រើ​រយៈ​ពេល២០ថ្ងៃ ​។ ដូច្នេះលោកសូម​ប​ងប្អូន​មាន​​​​​​​ការយោគយល់ និងជួយសម្រួលដល់ក្រុមហ៊ុនដើម្បីឱ្យការស្ថា​បនា​នេះ​បានរួចរាល់តាមការកំណត់។

ជាមួយគ្នានេះលោកចៅសង្កាត់ និងលោកឧកញ៉ា ក៏​បានសំណូមពរដល់បងប្អូនប្រ​ជា​ព​លរដ្ឋដែលរស់នៅសងខាង​ផ្លូវ ​ត្រូវចូលរួមថែរក្សាផ្លូ​វនេះឱ្យ​បានល្អ ដើម្បីឱ្យការប្រើប្រាស់បានយូអង្វែង​ ត​កូ​ន តចៅ និងសូមឱ្យបងប្អូនកុំចោលសំរាមលើផ្លូវ ត្រូវវេចខ្ចប់ទុកដាក់សំ​រាមឱ្យបានត្រឹមត្រូវ ងាយស្រួលក្រុមហ៊ុនប្រមូ​លសំរាមលើកដាក់​ឡានដឹកយកទៅចោល ។

បងប្អូនប្រជា​ពលរដ្ឋ តែងតែបានឃើញ​​ នៅសកម្មភាពការងារស​ប្បុរសធម៌​ ជាប​ន្តបន្ទាប់​ ដែលម្ចាស់ផលិតកម្ម​ និងជាម្ចាស់បុរីឡេងណាវ៉ាត្រា គឺ​ឧកញ៉ា​វ័យក្មេង​ ឡេង​ ណាវ៉ាត់ត្រា​ ដែលតែងតែចូលរួម​ធ្វើកិច្ចការសង្គម​ នាពេលកន្លងមក​។ ហើយ​​​​​​​​​​​អ្វីដែ​លធ្វើឲ្យបងប្អូនប្រជា​ពលរដ្ឋ កាន់តែ​ពេញចិត្តនិងស្រលាញ់ថែមទៀតនោះ គឺ​

ក្រៅពីការចំណាយធនធានផ្ទាល់ខ្លួន​យ៉ាងច្រើនលើការស្ថាបនាផ្លូនប្រជាពលរដ្ឋនៅភូមិខាងលើនេះ នាពេលកន្លងមក​គេក៏៏​ សង្កេតឃើញផងដែរ លោកឧកញ៉ាវ័យក្មេងរូបនេះ​ តែងតែចូលរួម​ ធ្វើការងារសប្បុរសធម៌​ ជួយបងប្អូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍​សែនជ័យជាបន្តបន្ទាប់ ហើយលោកឧកញ៉ាវ័​យក្មេងរូបនេះក៏​ មិនដែលមើលរំលងកា​រទុក្ខលំបាកណាមួយរបស់​បងប្អូនប្រជាពលរដ្ឋ ចាស់ជរាក្រីក្រ ​ដែ​ល​លោក​ដឹងនោះ​ទេ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ