ព្រឹតិ្តការណ៍ថ្មីៗ

ស្លាប់លើបង្គង​ ក្នុងផ្ទះសំណាក់​ បេ៩​ ក្នុងសង្កាត់ស្រះចក​ ខាងស្រីរត់បាត់

11 ខែ មុន 1199 តូ សុផល

 

ភ្នំពេញ ៖​ បុរសម្នាក់​ ដេកផ្កាប់មុខនៅស្លាប់ លើពូកនៅក្នុងបន្ទប់ផ្ទះសំណាក់​ យីហោ​ បេ៩​។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​ ១និង៣០នាទីរសៀល​ ថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ ដែលស្ថិតនៅចំណុចផ្ទះលេខ43B9 ផ្លូវ៨៦​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​។

សពបុរសខាងលើមានឈ្មោះ​ ជី​ ពៅ​ អាយុ​ ៣៥ឆ្នាំ​ មានស្រុកកំណើតនៅភូមិព្រែកតារ័ត្ន​ ឃុំពោធិ៍បាន​ ស្រុកកោះធំ​ ខេត្តកណ្តាល។

ប្រភពព័ត៌មាន​ពីបុគ្គលិកដែលបំរើការនៅក្នុងផ្ទះសំណាក់ខាងលើ​ បានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ វេលាម៉ោង​ ១និង០០នាទីរសៀល​ ថ្ងៃទី០៣​ ខែកញ្ញា​ ឆ្នាំ​២០១៨នេះ​ មានបុរសម្នាក់​ ជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក​ ហុងដាឌ្រីមសង់​ សេ១២៥​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១៧​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1GB-4355 បានឌុបនារីម្នាក់​មករកបន្ទប់ស្នាក់នៅ​ ភ្លាមៗនោះ​ បុគ្គលិកដែលដែលបំរើការនៅទីនោះ​ បានយកសោរបន្ទប់ឡៅតឿន ជាន់ទី១​ ឲ្យទៅបុរសនោះ​ ដើម្បីចូលទៅស្នាក់នៅ។

លុះដល់វេលាម៉ោង​ ១និង៣០នាទីរសៀល​ ដែលជាម៉ោងកើតហេតុ​ខាងលើ​ ស្រាប់តែនារីរូបនោះបានចុះមកខាងក្រោមតែម្នាក់ឯង​ រួចចេញទៅខាងក្រៅបាត់​ ដោយមិនឃើញត្រឡប់មកវិញសោះ។ ដោយមានការសង្ស័យបុគ្គលិកដែលបំរើការនៅទីនោះ​ បានឡើងទៅមើល​ ស្រាប់តែឃើញបុរសរងជនគ្រោះរូបនេះ​ បានដេកផ្កាប់មុខស្លាប់នៅលើពូកតែម្នាក់ឯង​ ដោយមិនមានស្លៀកសំលៀកបំពាក់អ្វីទាំងអស់​ រឺឯសំភារៈរបស់ជនរងគ្រោះបានបាត់បង់មួយចំនួន​រួមមាន​ ទូរស័ព្ទ​ដៃ​ មួយគ្រឿ​ង​ និងកាបូបលុយ។

ក្រោយមក​ បុគ្គលិក​ដែលបំរើការងារនៅទីនោះ​ បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋាន​ ឲ្យចុះមកពិនិត្យនៅក្នុងផ្ទះសំណាក់ខាងលើ។ នៅពេលដែលសមត្ថកិច្ចមូលដ្ឋានចុះមកដល់ផ្ទះសំណាក់ខាងលើ​ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសលវិច័យ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ដើម្បីពិនិត្យមើលសាកសពបុរសរងគ្រោះខាងលើ។ ក្រោយពេល​ ពិនិត្យកោសលវិច័យរួចមក​ សមត្ថកិច្ចបានបញ្ជាក់ថា​ បុរសរូបនេះស្លាប់ដោយសារគាំងបេះដូង។

បច្ចុប្បន្ន​ សាកសពបុរសរងគ្រោះខាងលើ​ ត្រូវសមត្ថកិច្ចយកដឹកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ​ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី​នៅឯស្រុកកំណើត​ រឺឯម៉ូតូរបស់បុរសរងគ្រោះ​ ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រះចក៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!