ព្រឹតិ្តការណ៍ថ្មីៗ

ការ​យល់​ច្រឡំ​រវាង​អ្នក​ស្រី​ ចំរើន​ច័ន្ទ​លីដា​ ជាមួយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ត្រូវ​បាន​បញ្ចប់

1 ឆ្នាំ មុន 133 តូ សុផល

ខេត្តព្រះសីហនុ៖ ការ​យល់​ច្រឡំ​រវាង​អ្នក​ស្រី​ ចំរើន​ច័ន្ទ​លីដា​ ជាមួយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ត្រូវ​បាន​បញ្ចប់​ បន្ទាប់​ពី​លោក​អធិការ​នគរបាល​ក្រុង​ព្រះសីហនុ​ អញ្ជើញ​គាត់​មក​ជួប​សំណេះសំណាល​ បញ្ចេញមតិ​យោបល់​ផ្ទាល់​ខ្លួន​រួច​មក​ លោក​វរសេនីយ៍​ទោ​ភុល​ ភស្តា​អធិការ​នគរបាល ក្រុង​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ៖ នៅ​រសៀល​ថ្ងៃ​ទី៣​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នេះ​ អ្នកស្រី​ចំរើន​ច័ន្ទ​លីដា​ ម្ចាស់​ឱសថ​ស្ថាន​ នៅ​ជិត​រង្វង់​មូល​តោ​ពីរ​ ក្រុង​ព្រះសីហនុ​ បាន​មក​បំភ្លឺ​ តាម​ការ​អ​ញ្ជេីញ​របស់​សមត្ថកិច្ច​ អំពី​បញ្ហា​មួយ​ចំនួន​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​អំពេី​ចោរ​កម្ម​គាស់​តូប​របស់​គាត់​កន្លង​មក​។ ហើយ​ត្រូវ​បាន​គេហទំព័រ​មួយ​ សរសេរ​បំប៉ោង​ សភាព​ការណ៍​នោះ​ឲ្យ​ធំ​ ហាក់​ដូច​ជា​ខេត្ត​ព្រះសីហនុ​ កំពុង​ជួប​បញ្ហា​អសន្តិសុខ​ខ្លាំង​ណាស់​ ធ្វេី​ឲ្យ​អ្នក​ស្រី​ព្រួយ​បារម្ភ​ ប្រឈម​ នឹង​ការ​បិទ​អាជីវកម្ម​ចោល​។

លោក​អធិការ​បាន​បញ្ជាក់​ថា៖ ក្រោយ​ពេល​ ​​អ្នក​ស្រី​ ចំរើន​ច័ន្ទ​លីដា​ មក​បំភ្លឺសំណេះសំណាល​បញ្ចេញមតិ​ផ្ទាល់ខ្លួននៅ​អធិការ​ដ្ឋាន​ នគរបាល​ក្រុង​ អ្នក​ស្រី​បាន​ ​សំដែង​នូវ​ក្តី​រីក​រាយ​ និង​ សន្យា​សហការ​ ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​។

មុខរបរ​លក់​ដូរ​របស់​អ្នក​ស្រី​ នៅ​បេីក​ធ្វេី​អាជីវកម្ម​ធម្មតា​ ពុំ​មែន​បិទទ្វារ​ចោល​ ដូច​គេហទំព័រ​សារព័ត៌មាន​មួយ​ដែល​បាន​ចុះផ្សាយ​នោះ​ឡើយ​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ