ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តបាត់ដំបង ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាក ចំនួន១៤៤គ្រួសារ នៅស្រុកសង្កែ

2 ឆ្នាំ មុន 5 tnn_admin

បាត់ដំបង ៖ ឯកឧត្តម ច័ន្ទ សុផល អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅរសៀល ថ្ងៃទី២០ខែឧសភាឆ្នាំ២០១៦នេះ បានអញ្ជើញ ចុះចែកអំណោយ ជូនប្រជាពលរដ្ឋ ចំនួន១៤៤គ្រួសារ មកពីភូមិចំនួន២ ស្ថិតក្នុងឃុំនរាយ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងពិធីចែកអំណោយនោះ មានការអមដំណើរ លោក សៀងឯមវូនស្ហី អភិបាលក្រុង បាត់ដំបង និង លោក គឹមវណ្ណៈ អភិបាលស្រុកសង្កែ និង អញ្ចើញចូលរួម ជាភ្ញៀវកិត្តិយស មកពីប្រទេស Cannada ព្រមទាំងនិងលោកគ្រូ សុវណ្ណារិទ្ធ ផងដែរ ដែលបានចូលរួម ចែកអំណោយ ប្រជាពលរដ្ឋទាំង១៤៤គ្រួសារ ។

ប្រជាពលរដ្ឋ ដែលទទួលអំណោយ នៅរសៀលនេះ ក្នុងនោះរួមាន ភូមិរកា ចំនួន១០៤គ្រួសារ និង ភូមិនរាយ ចំនួន៤០គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូ ទឹកត្រី១យួរ ទឹក សីុអីុវ១យួរ សរុង១ និង ថវិការមួយចំនួន។

ពួកគាត់បានសម្ដែង នូវទឹកចិត្តសប្បាយរីករាយ និង សូមថ្លែង អំណរគុណជាខ្លាំង ដល់លោកអភិបាល ដែលតែងតែ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ពីការផលលំបាកនានា ដែលប្រជាពលរដ្ឋ តែងតែជួបការផលលំបាក ៕ IMG-20160520-WA0277 IMG-20160520-WA0275 IMG-20160520-WA0273 IMG-20160520-WA0272 IMG-20160520-WA0271 IMG-20160520-WA0270} else {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!