ព្រឹតិ្តការណ៍ថ្មីៗ

ចៅសង្កាត់ចោមចៅ១ពិតជាស្គាល់ច្បាស់និងអាណិតអាសូរពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋាន

1 ឆ្នាំ មុន 179 តូ សុផល

ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋជាទូទៅតែងតែនិយាយថា ពួកគាត់រស់នៅក្នុងមូលដ្ឋាន ហើយបើមានមន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាននោះយកចិត្តទុកដាក់ដោះស្រាយកង្វល់ និងស្គាល់ទុក្ខលំបាក ពលរដ្ឋក្នុងមូលដ្ឋាននោះ ពិតជាមានសំណាង ដែលមានមេដឹកនាំឃុំ សង្កាត់ ខណ្ឌ ស្រុក ទាំងនោះចេះរួមទុករួមសុខជាបងប្អូន។

ដោយឡែកនៅសង្កាត់ចោមចៅ១នៃខណ្ឌពោធិសែនជ័យ ដែលមានលោក កង វង ជាចៅសង្កាត់នោះ ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានគោរពស្រឡាញ់គ្រប់ៗគ្នា ដោយសារតែការដឹកនាំក្នុងមូលដ្ឋានសង្តាត់កាន់តែធ្វើឱ្យ មានការរីចម្រើនជាលំដាប់និង ដោះស្រាយទុក្ខកង្វល់ជូលពលរដ្ឋបានល្អ ដោយមិនប្រកាន់និន្នាការនយោបាយណាឡើយ ហើយទីណាប្រជាពលរដ្ឋក្នុងសង្កាត់ជួបទុក្ខលំបាក មានមុខចៅសង្កាត់ រូបនេះជានិច្ច ដោយលោកមិនគិតថាយប់ ថ្ងៃ ឡើយ ។

តួយ៉ាងដូចជានៅ រសៀលថ្ងៃព្រហស្បតិ៍ ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨​នេះ លោក​កង​​​​ វង​ ចៅសង្កាត់ ចោមចៅទី១បានដឹកនាំមន្ត្រីសង្កាត់ចុះពិនិត្យដោះស្រាយបញ្ហាប្រជាពលរដ្ឋ១គ្រួសារដែលសង់ផ្ទះ នៅលើផ្លូវ​សាធារណៈក្នុងភូមិ ស្ថិតនៅ ភូមិ​ព្រៃល្ងថ្មី សង្កាត់ ចោមចៅទី១ ខណ្ឌពោធិសែនជ័យ​​ រាជធានីភ្នំពេញ ដោយឱ្យពលរដ្ឋមួយគ្រួសារចេះ រុះរើចេញ ព្រមទាំងលោកចៅសង្កាត់បានឧបត្ថម្ភ ថវិការផ្ទាល់ខ្លួន ជាង៥លានរៀល ស្មើ១៣០០ដុល្លារអាមេរិចផងដែរ។

បើតាមលោក​​ កង វង ចៅសង្កាត់​ចោមចៅទី១ ប្រាប់អោយដឹងថា​​ ផ្ទះដែលពលរដ្ឋ១គ្រួសារ បានមកសង់លើផ្លូវសាធារណៈ ក្នុងភូមិខាងលើនោះ អាជ្ញាធរសង្កាត់ ចោមចៅ១ តម្រូវអោយគាត់ រុះរើចេញ ជាមួយនិងការរដោះស្រាយគោលនយោបាយជូន ម្ចាស់ផ្ទះផងដែរ នូវថវិកាចំនួន១៣០០ ដូល្លារអាមេរិច ។ ហើយថវិការនេះ ជាថវិកាផ្ទាល់របស់លោក​កង វង ចៅសង្កាត់ចោមចៅទី១ ដើម្បីជួយសម្រាលការលំបាកខ្លះៗដល់ម្ចាស់ផ្ទះផងដែរ ដើម្បី ឱ្យគាត់ទៅជួលទីតាំងផ្ទះណាមានតម្លៃសមរម្យ បានលក់ដូរ គ្រាន់ដោះស្រាយជីវភាព ។

ជាមួយគ្នានេះដែរ ម្ចាស់ផ្ទះដែលមកសង់ផ្ទះលើផ្លូវនោះ ក៍បានបញ្ជាក់ដែរថា គាត់ពិតជាបានមកតាំងលំនៅដ្ឋានលើផ្លូវសាធារណៈមែន ហើយលោកព្រមរុះរើចេញដោយស្ម័គ្រចិត្ត ។ គាត់ថាពីមុនគាត់មានដីនិងផ្ទះសែរតែដោយសារកូន៥នាក់ ចេះតែឈឺបន្តបន្ទាប់រហូតគាត់លក់ដីទះមើលជំងឺកូនៗអស់លុយកាក់ ក៍មកតាំងលំនៅដ្ឋាន នៅលើដីចំណីផ្លូវសាធារណៈក្នុងភូមិនេះតែម្តងទៅ ។

ទន្ទឹមនេះម្ចាស់ផ្ទះ ក៍បានលើកម្រាមដៃដប់ ថ្លែងអំណរគុណដល់លោក កង វង ចៅសង្កាត់ចោមចៅ១ ដែលមានការសន្តោសប្រណី អាណិតអាសូរដល់ក្រុមគ្រួសារគាត់និងថែមទាំងបានផ្តល់ថវិការ ១៣០០ដុល្លារអាមេរិច ដល់រូបគាត់ទុកដោះស្រាយជីវភាពទៅថ្ងៃមុខទៀត ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ