ព្រឹតិ្តការណ៍ថ្មីៗ

បង្ក្រាបគ្រឿងញៀន នៅផ្ទះសំណាក់២កន្លែង ឃាត់ មនុស្ស១១នាក់ ម្ចាស់ទីតាំងរត់បាត់

11 ខែ មុន 285 តូ សុផល

https://www.facebook.com/tnn.com.kh/videos/841531276237485/

ភ្នំពេញ ៖ កម្លាំងប្រតិបត្តិការ សមត្ថកិច្ចជំនាញ ប៉ុស្តិ៍ អាជ្ញាធរខណ្ឌ សង្កាត់ បើកប្រតិបត្តិការចុះរដ្ឋបាល ធ្វើការត្រួតពិនិត្យ តាមផ្ទះសំណាក់៣ដុល្លា ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រកឃើញក្រុមជួញដូរនិងប្រើប្រាស់គ្រឿងញៀន បានចំនួន១១នាក់ ស្រី៣នាក់ ដែលកំពុងពពាក់ពពូនគ្នា សង្ងំជក់គ្រឿងញៀន ដកហូតបានថ្នាំញៀន និងសម្ភារៈ ឧបករណ៍ជក់ មួយចំនួន រួមទាំងដាវសាំម៉ូរ៉ៃផងដែរ ។

កិច្ចប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅ កាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ បន្ទាប់ពី មើលឃើញនៅតំបន់ ម្តុំផ្ទះសំណាក់៣ដុល្លាខាងលើ ជាចំណុចស្មុគស្មាញ ច្រើនតែ ក្រុមប្រើប្រាស់ និងជួញដូរចូលទៅជួលនិងធ្វើសកម្មភាព ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងដឹកនាំដោយ លោក វរសេនីត្រី មន វុធី អធិការរងខណ្ឌពោធិសែនជ័យ ក្រោមបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ ចូលរួមពីលោក កែវ សុភា អភិបាលរងខណ្ឌពោធិសែនជ័យ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល កម្លាំងចុះត្រួតពិនិត្យ ផ្ទះសំណាក់ គីម ហេង ឃាត់ខ្លួនបាន ជនសង្ស័យ៩នាក់ ស្រី៣នាក់ ឧបករណ៍ជក់គ្រឿងញៀន ដាវ មួយដើម ថ្នាំញៀន២កញ្ចប់ធំ ហើយបន្តទៅត្រួតពិនិត្យ ផ្ទះសំណាក់ យុីហោ ភារុន ឃាត់ខ្លួនបានជនសង្ស័យ២នាក់ បម្ថែមទៀត ។

ជនសង្ស័យទាំង១១នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅសាកសួរនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីបន្តនីតិវិធី ដោយឡែក ម្ចាស់ផ្ទះជួលទាំង២ផ្ទះ បានគេចខ្លួនបាត់អស់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!