ព្រឹតិ្តការណ៍ថ្មីៗ

ចិនបើកឡានបុរសម្នាក់ បែកក្បាលកស្រាំលលាដ៍ ប្រកាច់យ៉ាងវេទនា!

11 ខែ មុន 2175 តូ សុផល

https://www.facebook.com/tnn.com.kh/videos/2102091456467569/

ភ្នំពេញ ៖ បុរសម្នាក់រងរបួសរងរបួសធ្ងន់ ស្រាំលលាដ៏ក្បាល បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តស្តារិច បើកច្រាស ហើយបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្សី មុខច្រកចូលព្រលានយន្តហោះ ភូមិក្បាលដំរី១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាក ស្តារិច ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AU-5046 បើកពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ត្រូវបាន ម៉ូតូម៉ាកBeat ពណ៌ក្រហម បើកពីកើតទៅលិច ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកចំពីមុខ បណ្តាលឲ្យបោកក្បាលរងរបួសធ្ងន់ ស្កែនមើលឃើញថាស្រាំលលាដ៍ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន រថយន្តគ្លីនិក រស្មី ហៅ ខឹម រ៉ានី ដឹកយកទៅព្យាបាល ចំណែករថយន្តបង្ក និងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌរងចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!