ព្រឹតិ្តការណ៍ថ្មីៗ

លោកស្រី ខៀវ លីលី ចុះសួរសុខទុក្ខសមាជិកាសង្កាត់ដែលខ្វះខាតចំនួន ០៣គ្រួសារ ក្នុងចំនួន ០៣សង្កាត់

1 ឆ្នាំ មុន 128 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍៧រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨លោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ លោកស្រី ខៀវ លីលី ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌសែនសុខ រួមជាមួយសមាជិកា និងលោកចៅសង្កាត់ នារីសង្កាត់ បានអញ្ជើញចុះសួរសុខទុក្ខសមាជិកាសមាគមដែលជួបការខ្វះខាត និងមានជម្ងឺនៅតាមនៅតាមខ្នងផ្ទះចំនួន០៣គ្រួសារ នៅក្នុងសង្កាត់ចំនួន០៣ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គ្រួសារទី១ ឈ្មោះ ម៉ៅ សំអុល ស្រ្តីទើបឆ្លងទន្លេ មានជីវភាពក្រីក្រ រស់នៅភូមិគោគឃ្លាង សង្កាត់គោកឃ្លាង ឧបត្ថមទឹកដោះគោឆៅ៤ឡូត៍ថវិកា៥០០.០០០រៀល ក្នុងនោះសមាគមន៍ឧបត្ថម៥០.០០០រៀល លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ឧបត្ថម៣៥០.០០០រៀល និងលោកស្រី ឯម ម៉ារ៉ូហ្សែត សប្បុរសជន ឧបត្ថម១០០.០០០រៀល។
គ្រួសារទី២ ៖ ឈ្មោះ នាក់ ចន្ធី រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី មានជម្ងឺលើសឈាមងងឹតភ្នែក ឧបត្ថមថវិកា២០០.០០០រៀល ក្នុងនោះសមាគមន៍ឧបត្ថម៥០.០០០រៀល លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ឧបត្ថម៥០.០០០រៀល និងលោកស្រី ឯម ម៉ារ៉ូហ្សិត សប្បុរសជន ឧបត្ថម១០០.០០០រៀល។
គ្រួសារទី៣ ឈ្មោះ សួស សារុំ រស់នៅភូមិសេប៉េសេ សង្កាត់ទឹកថ្លា មានជំងឺលើសឈាម ឧបត្ថមថវិកា២០០.០០០រៀល ក្នុងនោះសមាគមន៍ឧបត្ថម៥០.០០០រៀល លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ ឧបត្ថម៥០.០០០រៀល និងលោកស្រី ឯម ម៉ារូហ្សែត សប្បុរសជន ឧបត្ថម១០០.០០០រៀល។

ក្នុងឱកាសនោះសមាគមន៍បានផ្តល់ជូននូវគ្រឿងឧបភោគបរិភោគរំលែកទុក្ខលំបាកចំនួន២គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ២៥គីឡូក្រាម សាច់ក្រក១គីឡូ ទឹកបរិសុទ្ធ០១កេស ទឹកផ្លែឈើ០១កេស មី០១កេស ទឹកត្រី០១យួរ ទឹកសុីអុីវ០១យួរ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ