ព្រឹតិ្តការណ៍ថ្មីៗ

សំណង់អត់ច្បាប់២ទីតាំង ត្រូវ លោក អ៊ី សុខឡេង បញ្ជាអោយចុះបិទ និងចាប់គ្រឿងចក្រ មករក្សាទុក

1 ឆ្នាំ មុន 1729 តូ សុផល

ខេត្តព្រះសីហនុ៖ ដោយមានការបញ្ជាផ្ទាល់ពី លោក អុី សុខឡេង អភិបាលក្រុងព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យទី២ ខែ កញ្ញា ឆ្នាំ២០១៨ មានការដ្ឋានសំណង់អត់ច្បាប់ ចំនួន ២កន្លែង គឺបានកាយដីគ្មានលក្ខណៈបច្ចេកទេស និងដឹកដីប្រឡាក់ផ្លូវ ស្ថិតនៅភូមិ៣ សង្កាត់៣ និងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជាវិធានការរដ្ឋបាលក្រុង បានសហការជាមួយមន្ទីរបរិស្ថាន និងមន្ទីររ៉ែ ចុះបិទការដ្ឋាន និងចាប់ឡានដឹកដី ១គ្រឿង និងឡានអាអ៊ិច ១គ្រឿង យកមករក្សាទុកនៅសាលាក្រុង ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ