ព្រឹតិ្តការណ៍ថ្មីៗ

កំពុងដេកជាមួយប្រពន្ធស្រាប់តែប្រកាច់ដាច់ខ្យល់ស្លាប់បាត់

11 ខែ មុន 469 តូ សុផល

ភ្នំពេញ ​៖ បុរសម្នាក់សង្ស័យ ខ្យល់ គ បានប្រកាច់ស្លាប់ ​ខណះកំពុងដេកក្នុងបន្ទប់ជួលជាមួយ ប្រពន្ធ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍​នេះ​កើតឡើងកាល
ពីម៉ោង២៣និង៤០នាទីយប់ថ្ងៃទី ០១ ខែ
កញ្ញា ​ឆ្នាំ​២០១៨ នៅ​ចំណុច​បន្ទប់ជួលលេខ ១៦ ជាន់ទី១ភូមិចោមចៅ២ សង្កាត់ ចោម
ចៅ២ ខណ្ឌពោធិ៍សែនជ័យ។

​សពឈ្មោះ គង់ ប៊ុនហាក់ អាយុ ២៤ ឆ្នាំមុខរប កម្មករសំណងស្នាក់នៅ បន្ទប់ជួលលេខ ១៦ ជាន់ទី០១ ភូមិ ចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតភូមិ ព្រែកចារ ឃុំសំបួរ ស្រុកល្វាឯមខេត្តកណ្តាល។

​ប្រភពព័ត៌មានពីស្ត្រីជាប្រពន្ធឈ្មោះវន ជាតា
អាយុ ២២ឆ្នាំ មុខរបរកម្មការនីរោងចក្របាន
ប្រាប់ឲ្យដឹងថា មុនកើតហេតុក្រោយពីបាយ
ហើយក៍ចូលដេកធម្មតាលុះដល់ម៉ោងខាងលើស្រាប់តែឃើញប្តីគាត់ប្រកាច់ពេលនោះស្មានតែគាត់ដេកមមើលក៍អង្រួនអោយភ្ញាក់ប៉ុន្តែបែរជាប្រកាច់ខ្លាំងឡើងៗពេលនោះគាត់បានរត់ចេញពីបន្ទប់ជួលហៅអ្នកជិតខាងអោយជួយនិងហៅគ្រូពេទ្យមកពិនិត្យប៉ុន្តែពេលគ្រូពេទ្យមកដល់បានប្រាប់ថាប្តីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ក្រោយមកក៏បានរាយការណ៍ជូនសមត្ថកិច្ច្ថកិច្ច​មូលដ្ឋាន​ចុះមកពិនិត្យ។

បន្ទាប់ពីទទួលបានពត៍មានថា មាន​មនុស្ស​ដេកស្លេកស្លាប់ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ២ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយក៏​បាន​រាយ​ការ​ណ៏​បន្តជូន​នគរបាល​ជំនាញ​កោសល្យ​វិ​ច្ច័យ ចុះមក​ពិនិត្យ​សព​បុរស​ខាងលើនេះ​ក្រោយពេល​ពិនិត្យ​សព​រួចរាល់ ​រួច​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹង​ថា
សព បុរសខាងលើពិតជាស្លាប់ដោយ សារ
ខ្យល់គរ(គាំងបេះដូង)ពិតប្រាកដមែន ពុំមែន​ជាប់​ពាក់​ព​ន្ធ័​និង​ករណី​ឃាតកម្ម​អ្វី​នោះទេ​។​ ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ទៅឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!