ព្រឹតិ្តការណ៍ថ្មីៗ

លោក​ ហ៊ុន​ ម៉ាណែត ៖ សម្តេច​តេជោ ​ហ៊ុន ​សែន​ ដោះ​ស្រាយ​បញ្ហា​បូរណភាព​ទឹក​ដី​ដោយ​សន្តិវិធី ​ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​មើល​ងាយ​ និង​យក​ទឹក​ដី​ ទោះ​បី​ក្នុង​រូប​ភាព​ណា​ក៏ដោ​យ

1 ឆ្នាំ មុន 229 តូ សុផល

ភ្នំពេញ៖​ ឯកឧត្ដម​ឧត្តម​សេនីយ៍​ឯក​ ហ៊ុន​ ម៉ាណែត ​បាន​ថ្លែង​បញ្ជាក់​ថា ​គោល​គំនិត​របស់​រាជ​រដ្ឋាភិបាល​ គឺ​សម្តេច​តេជោ ​ហ៊ុន ​សែន​ ដោះ​ស្រាយ​បញ្ហា​បូរណភាព​ទឹក​ដី​ដោយ​សន្តិវិធី q​ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​មើល​ងាយ​ និង​យក​ទឹក​ដី​ ទោះ​បី​ក្នុង​រូប​ភាព​ណា​ក៏ដោ​យ​។​

ដូច្នេះ​នាយ​ទាហា​ន​ត្រូវ​ត្រៀម​លក្ខណៈ​ការពារ​ជាតិ ​ព្រោះ​នាយ​ទាហាន​នេះ​ហើយ​ គឺ​ជា​ឆ្អឹង​ខ្នង​របស់​ប្រទេស​ជាតិ​។

ការ​ថ្លែង​បញ្ជាក់​នេះ ​បាន​ធ្វើឡើ​ង​ក្នុង​ពិធី​សំណេះ​សំណាល ​និង​ប្រគល់​រង្វាន់​ជូន​និស្សិត​ពូកែ​របស់​វិទ្យាស្ថានទ័ព​ជើង​គោក​ និង​សាលា​នាយ​ទាហាន​សកម្ម​ ឆ្នាំ​២០១៧-​២០១៨​ នៅ​ក្រុង​សំរោង​ខេត្ត​ឧត្តរមានជ័យ ​កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៨​។

ឯកឧត្ដម​បន្ត​ថា​ ការ​កសាង​សមត្ថភាព​នៅ​ក្នុង​សាលា​ និង​ការ​សិក្សា​ស្វែង​យល់​ការងារ​ជាក់​ស្តែង​នៅ​ក្នុង​អង្គភាព​នេះ​ហើយ​គឺ​ជា​គ្រឹះ​ដ៏​រឹងមាំ​សម្រាប់​នាយ​ទាហាន​ក្នុង​ការ​ការពារ​បូរណ​ភាព​ទឹកដី​នៅ​ជំនាន់​នេះ​ ដើម្បី កូន​ចៅ​យើង​ជំនាន់​ក្រោយ​ ព្រោះ​ការពារ​ជាតិ​ ការពារទឹកដី​ គឺ​ដើម្បី​ទាំង​អស់​គ្នា​។ ​សូមប្អូ​ន​ៗ​សិក្ខា​កាមនាយទា​ហាន​ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​ត​ទៅទៀត​ទាំង​ការ​សិក្សា​នៅ​ក្នុង​សាលា​ និង​ការ​សិក្សា​ស្វែង​យល់បន្ថែម​ទៀត​នៅ​តាម​អង្គភាព​កង​ទ័ព​ ដើម្បី​បំពេញ​ភារកិច្ច ​បន្ត​វេន​ការ​ពារ​ជាតិ​។ ​ការ​លះបង់​ការ​ខិតខំ​ប្រឹងប្រែង​ជំនះ​រាល់​ការ​លំបាក ​ត្រូវ​តែ​សម្រួច​ចិត្ត​ និង​ត្រូវ​តែ​ធ្វើ​ក្នុង​នាម​ជា​នាយ​ទាហាន​ការពារ​ទឹក​ដី ​។ ទោះ​បីនាយ​ទាហាន​ធ្វើ​ការ​នៅ​កន្លែង​ណា​ក៏​ដោយ​ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បង្កើន​សមត្ថភាព​បំពេញ​ភារកិច្ច​ក្នុង​នាម​ជាកងទ័ព​។ ​បង្កើន​ស្មារតី​ស្មោះ​ត្រង់​ចំពោះ​ជាតិ​សាសនា​ព្រះ​មហាក្សត្រ ​និង​រាជ​រដ្ឋាភិបាល​ស្រប​ច្បាប់។​ ត្រូវប្ដេជ្ញា​ច្បាស់​លាស់​ក្នុង​ការ​ការពារ​សន្តិភាព ​ស្ថិរភាព​ និង​បូរណ​ភាព​ទឹក​ដី​។​ សង្ឃឹម​ថា​ប្អូន​ៗ​នាយ​ទាហាន​ជំនាន់​ក្រោយ​នឹង​ប្រកាន់​គោល​ជំហរ​ច្បាស់​លាស់​ទាំង​នេះ។​

ជាមួយ​គ្នា​នេះ ​ឯកឧត្ដម​ឧត្តម​សេនីយ៍ ហ៊ុន ​ម៉ាណែត ​បាន​អរគុណ​ចំពោះ​សិក្ខាកាម​នាយ​ទាហាន​ដែលបាន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ​ហើយ​ទទួល​បាន​លទ្ធ​ផល​ល្អ ​ដែល​នេះ​គឺ​ជា​ការ​ចាប់​យក​ឱកាស​មាស​នៅក្នុង​សាលា​ ដើម្បី​ត្រៀម​ខ្លួន​បន្ត​វេន​ជា​នាយ​ទាហាន​នៅ​ថ្ងៃ​មុខ​។​ នៅ​ពេល​នេះ​គឺ​ជា​ពេ​លវេលា​ដ៏​ល្អ​សម្រាប់​ចាក់​គ្រឹះ​ដ៏​រឹងមាំ​ដើម្បី​ត្រៀម​ទទួល​ការងារ​បន្ត​វេន​នៅ​ពេល​អនាគត​។ សំណូមពរ​ឲ្យ​សិក្ខាកាម​នាយ​ទាហាន​ទាំង​អស់​ត្រូវ​ខិតខំ​យកចិ​ត្ត​ទុក​ដាក់​ កត់ត្រា ​សិក្សា​ស្វែង​យល់​ ពី​អង្គ​ភាព​ទ័ព​ ពី​ទី​តាំង​ភូមិ​សាស្ត្រ​តំបន់​ប្រាសាទ ​តាមាន់​តាក្របី ​នៅក្នុ​ង​ដំណើរ​ទស្សន​កិច្ច​សិក្សា​នៅ​ខេត្ត​ឧត្តរមានជ័យ​នា​ពេល​នេះ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ