ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋនៅ ភូមិជីសាក់ ទទួលបានផ្លូវបេតុងមួយខ្សែពីសប្បុរសជន តាមរយៈ លោក ចៅសង្កាត់ ចោមចៅទី៣

1 ឆ្នាំ មុន 478 តូ សុផល

ភ្នំ​​​​ពេញ ៖ បងប្អូនប្រជាពលរដ្ឋទូទៅនៅ​ក្នុងសង្កាត់ចោមចៅ៣ បានលើកឡើងថា ពួកគាត់រស់នៅក្នុងមូល​ដ្ឋាននេះមានភាពសប្បាយរីករាយ ដោយសារតែ មានលោក វ៉ា សាវៀន ជាចៅសង្កាត់ លោកតែ​ងតែចុះជាប់​ក្នុងមូលដ្ឋានជួបជាមួយ​ប្រជាពលរដ្ឋ​ ពិសេ​សលោកបានខិតខំកសាង​ហេ​ដ្ឋារ​ចនា​សម្ព័ន្ធបានច្រើន ហើយជាពិសេសលោកចេះគៀងគរក អ្នកវិនិយោគធំៗ ឱ្យមកវិនិយោគក្នុងសង្កាត់ចោមចៅ៣នេះ ធ្វើឱ្យសង្កាត់នេះមានការរីក​ច​ម្រើន ប្រែមុខមាត់ថ្មី និងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមកតាំងលំនៅកាន់តែច្រើនឡើងៗជាបន្ត​ប​ន្ទា​ប់។

ហើយការដែលលោក​ចៅសង្កាត់ចោមចៅ៣ ​ទទួលបានការគាំទ្រ គោរព ស្រលាញ់ ពីបងប្អូនបែបនេះក៏​ដោ​យសារតែមានការណែនាំ ចង្អុ​លបង្ហាញ​ ពីសំណាក់លោក ​ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍​សែនជ័យ និងឯ​កឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធា​នីភ្នំពេញផងដែរ។ ​

តួយ៉ាងដូចជានៅ រសៀលថ្ងៃសៅរ៍ ០៦រោជ ខែស្រាពណ៌ ឆ្នាំច​ សំរឹទ្ធិស័ក ពុទ្ធសករា​ជ ២៥៦២ ត្រូវនឹងថ្ងៃទី០​១ ខែ​កញ្ញា ឆ្នាំ២០១៨ ​​​នេះ លោក ​​វ៉ា​ សាវៀន ចៅសង្កាត់ ចោមចៅទី៣ បានដឹកនាំមន្ត្រីសង្កាត់​ចុះពិនិត្យដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងបានផ្តល់ផ្លូវបេ​តុងមួយ​ខ្សែ​ ប្រវែង​បណ្តោយ១០០ម៉ែត្រ​ ទទឹង​៥​ម៉ែត្រកន្លះ និងកំរាស់២តឹក​​ ឆ្អឹង​ឫស្សី​​ ជូ​​នជាការដូរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិ​ ព្រៃជី​សាក់ ស្ថិតនៅក្នុង សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍​សែ​នជ័យ​​ រាជធានីភ្នំពេញ។

បើ​​តាមលោកចៅសង្កាត់ចោមចៅទី៣ បានប្រាប់អោយដឹង​ថា ផ្លូវនេះ​បានម​ក​ពីក្រុម​ហ៊ុន​សង់ផ្ទះល្វែង ​តាមរយៈ​រូបលោកបានស្នើសុំដោយផ្ទាល់តែម្តង​​ ទៅម្ចាស់ផ្ទះល្វែង ដើម្បីបានស្ថាបនាផ្លូវនេះជូនបងប្អូ​នក្នុងភូមិព្រៃជី​សាក់ ​បានប្រើប្រាស់តរៀងទៅ ដោយសារតែផ្លូវនេះពីមុនពិបាក​ក្នុងការធ្វើដំណើរ។

ចៅសង្កាត់ចោមចៅ៣ លោក វ៉ា សាវៀន បានបញ្ជាក់ទៀតថា ​​​​​​​​​​​​​​​​​​​​ក្នុងការស្ថានផ្លូវនេះ លោកបានសូមការយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋដែល​រស់នៅសងខាង​ផ្លូវនេះជួយសម្រួលដល់ក្រុមហ៊ុនស្ថាបនាផ្លូវនេះឱ្យដំណើរការបានដោយស្រួល​ផ​ង ដើម្បីការស្ថាបនាបានលឿនតាមការកំណត់។

លោ​ក​ចៅ​ង្កា​ត់បានបញ្ជាក់ថា ផ្លូវនេះ​​​​​​​​​​ ពេលចាក់បេតុង​ស៊ីម៉ង់ត៍ហើយ ទុករយៈ​ពេល​២​ថ្ងៃ បងប្អូននឹងធ្វើចរាចរណ៍​ទៅម​ក​លើផ្លូវ​នេះបានហើយ​។ ​

ជាមួយគ្នានេះលោក វ៉ា សាវៀន ក៍បានសំណូមពរដល់ប​ងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខា​ងផ្លូវ ត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបាន​ល្អ ដើម្បីឱ្យការប្រើប្រាស់បានយូអង្វែង តកូន តចៅ ។ ក្រៅពីនេះលោកក៏​សូមឱ្យបងប្អូនកុំចោលសំរាមលើផ្លូវ ត្រូវវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ងាយស្រួល​ក្រុមហ៊ុនប្រមូលសំរាមលើ​កដាក់​​​ឡានដឹកយកទៅចោល ៕

បន្ថែមយោបល់របស់អ្នក

យោបល់