ព្រឹតិ្តការណ៍ថ្មីៗ

ភូមិគ្រឹះមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ អស់សម្ភារះនៅជាន់ទី១

11 ខែ មុន 94 តូ សុផល

ភ្នំពេញ៖ភូមិគ្រឹះមួយកន្លែងស្របពេលម្ចាស់ផ្ទះកំពុងអង្គុយនិយាយគ្នាលេងខាងក្រោមស្រាប់តែមានអគ្គីភ័យឆាបឆេះមកពីជាន់ទី១បណ្តា
លអោយខូចខាតទ្រព្យសម្បត្តិមួយចំនួន។ករណីនេះបង្ករភ្ញាក់ផ្អើឡើងម៉ោង១៨និង០០
នាទីព្រលប់ថ្ងៃទី០១ កញ្ញា ២០១៨ នៅភូមិ
គ្រឹះលេខ២៦ផ្លូវ២៧១ក្រុម១ភូមិអូរបែកក្អមសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ម្ចាស់ភូមិគ្រឹះឈ្មោះ ទេព នន្ទរី ភេទ ប្រុសអាយុ៧៤ឆ្នាំ និវត្តិជនស្នាក់នៅភូមិគ្រឹះលេខ
២៦ផ្លូវ២៧១ក្រុម១ភូមិអូរបែកក្អមសង្កាត់អូរបែកក្អមខណ្ឌសែនសុខ។

ប្រភពបានឲ្យដឹងថាភូមិគ្រឹះដែលរងការឆាប
ឆេះខាងលើនេះមុនកើតហេតុម្ចាស់កំពុងអង្គុយនិយាយគ្នាលេងនៅជាន់ខាងក្រោមស្រាប់តែឃើញមានផ្សែងហុយចេញពីជាន់ទី១
មកបណ្តាលអោយមានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់អស់ចំនួន២គ្រឿង
ទើបរលត់ទៅវិញ។

ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះខាងលើនេះរងការខូចខាតទូរទស្សន៍មួយគ្រឿង សាឡុង
២ឈុត គ្រែពូកចំនួន២គ្រឿង ក្នុងហេតុការ
ណ៍អគ្គីភ័យនេះមិនមានអ្នករងរបួសឡើយ
សមត្ថកិច្ចមូលដ្ឋានបញ្ជាក់ថាអគ្គីភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្តអគ្គី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!