ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីKTV ឌឹឃ្វីន៍ បើករថយន្តឡើងទ្រូងផ្លូវ ព្យាយាមបើករត់

1 ឆ្នាំ មុន 146 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងខ្លាំងបើករថយន្តឡើងទ្រូងផ្លូវ ព្យាយាមបើករត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២៣ និង ៣០នាទី ថ្ងៃទី១ ខែ កញ្ញា ឆ្នាំ ២០១៨ នៅចំណុចមុខ KTV ឌឹឃ្វីនស៍ ផ្លូវណតប្រីត សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ភ្នំពេញ។

ប្រភពប្រាប់ថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត TUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-2722 ចេញពី KTV ឌឹឃ្វីន៍ ក្នុងស្ថានភាពស្រវឹង បានឡើងទ្រូងផ្លូវខូចខាតតិចតួច តែមិនបានឈប់ដោះស្រាយទេ បែរជាជាន់ហ្គ៊ែរបន្ថែមល្បឿនព្យាយាមបើកគេចខ្លួន រហូតដល់ចំណុចផ្លូវចូលបូរី លឹម ឈាង ហាក់ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បច្ចុប្បន្ន រថយន្តខាងលើ បានប្រគល់ជូនការិយាល័យនគរបាលជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ