ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនយុវជនម្នាក់ប្រើប្រាស់អាវុធខុសច្បាប់និង០៣នាក់ទៀតឃាត់ខ្លួនរឿងគ្រឿងញៀន

1 ឆ្នាំ មុន 212 តូ សុផល

ភ្នំពេញ៖ គណះបញ្ជាការឯកភាពខណ្ឌសែនសុខឃាត់ខ្លួនយុវជន០៤នាក់ក្នុងនោះម្នាក់ពាក់ព័ន្ធប្រើអាវុធខុសច្បាប់(ដំបងរលាស់និងដាវសម៉ូរ៉ៃ)ចំណែក០៣នាក់ទៀតឃាត់ក្រោយពីធ្វើតេសទឹកនោមមានផ្ទុកសារធាតុញៀន។កាលពីម៉ោង២០និង៣០នាទីយប់ថ្ងៃទី១កញ្ញា២០១៨នៅចំណុចផ្លូវ១៩៨៦មុខស្ថានីយ៍ប្រេងឥន្ធនះតេឡាភូមិ ភ្នំពេញថ្មីសង្កាត់ ភ្នំពេញថ្មីខណ្ឌសែនសុខ។

យុវជនដែលកាន់កាប់អាវុធខុសច្បាប់ឈ្មោះសឹម តារា អាយុ ១៧ឆ្នាំមុខរបរសិស្សវិទ្យាល័យបុរី១០០ខ្នង ស្នាក់នៅ ភូមិចុងថ្នល់ ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ចំណែក៣នាក់ទៀតជាអ្នកប្រើប្រាស់គ្រឿង
ញៀនមិនត្រូវបានស្គាល់អត្តសញ្ញាណ។

សមត្ថកិច្ចបានឲ្យដឹងថាមុនឈានឃាត់ ខ្លួនយុវជនទាំង០៤នាក់ខាងលើខណះដែលកម្លាំងគណៈបញ្ជាការឯភាពខណ្ឌសែនសុខ
ដាក់គោលដៅពង្រឹងច្បាប់ចរាចរណ៍និងត្រួត
ពិនិត្យអាវុធជាតិផ្ទុះពេលនោះក្រុមយុវជនខាងលើជិះម៉ូតូឆ្លងកាត់កន្លែងត្រួតពិនិត្យក៍ឃាត់ឆែកឆេរឃើញក្នុងកាបូបស្ពាយយុវជនម្នាក់មានលាក់ទុកដំបងដែលអាចរលាស់បានមួយដើមនិងដាវសម៉ូរ៉ៃមួយដើមក៍ឃាត់ខ្លួនតែម្តង ដោយឡែកយុវជន០៣នាក់ទៀតក្រោយពីសង្ស័យក៍នាំទៅធ្វើតេសទឹកនោមរកសារធាតុញៀនក្រោយពីធ្វើតេសរួចហើយឃើញថាយុវជនទាំង០៣នាក់ក្នុងទឹកនោមមានផ្ទុកនូវសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ