ព្រឹតិ្តការណ៍ថ្មីៗ

ក្មេងប្រុសម្នាក់បានស្លាប់ នឹងម្នាក់ទៀតរួចផុតជីវិត ខណះនាំគ្នាទៅលេងទឹកត្រពាំង

11 ខែ មុន 180 តូ សុផល

ខេត្តតាកែវ៖ ក្មេងប្រុសម្នាក់អាយុទើបតែ៣ឆ្នាំ ហើយត្រូវបានឪពុក ម្តាយ ទៅធ្វើការនៅស្រុកថៃ ដោយទុកអោយរស់នៅជាមួយតានិងយាយ បានស្លាប់យ៉ាងអាណោច អាធម័ ខណះរូបគេ ហើងនឹងក្មេងស្រីម្នាក់អាយុ២ឆ្នាំកន្លះ បាននាំគ្នាទៅលេងទឹកត្រពាំង ដែលមានចំងាយពីផ្ទះ ប្រមាណជា៥០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់ ដោយពំុមានអ្នកណាដឹង។ហេតុការនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើងកាលពី វេលាម៉ោង១នឹង៣០នាទី ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិធម្មតា ឃំុរនាម ស្រុកទ្រាំង ខេត្តតាកែវ បើតាមសមត្ថកិច្ចដែលបានចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា៖ក្មេងប្រុសដែលលង់ទឹកស្លាប់នេះមាន ឈ្មោះម៉ៅ បូរិទ្ធិ អាយុ៣ឆ្នាំ មានឪពុកឈ្មោះឡាន រ៉ា អាយុ៣០ឆ្នាំ និងម្តាយឈ្មោះ វី អាយុ២៩ឆ្នាំ ដែលនាក់ទាំង២ទៅធ្វើការនៅស្រុកថៃ ហើយបានទុកកូនអោយ តា នឹងយាយ ជាអ្នកមើល រីឯក្មេងស្រីដែលនៅរស់មានឈ្មោះខុន ម៉ី អាយុទើបតែ២ឆ្នាំកន្លះ រស់នៅជាមួយឪពុកម្តាយ នៅភូមិឃំុកើតហេតុខាងលើ។ នេះគឺជាការធ្វេសប្រហែស របស់ឪពុក ម្តាយ ឬក៌អាណាព្យាបាល ដែលមានកូនតូចៗ មិនបានយកចិត្តទុកដាក់ បណ្តោយអោយកូនដើរលេង ពាសវាល ពាសកាល មិនបានតាមរកមើល ទើបបណ្តាលឲ្យមានរឿងហេតុបែបនេះកើតឡើង។ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!